ផ្លុំកញ្ចែរចាប់ផ្តើមបានតែ ៩ វិនាទី ខ្សែការពាររបស់ Nice កីឡាករ Jean-Clair Todibo បានកាតក្រហម និងបណ្តេញចេញពីការប្រកួត

ខ្សែការពារកណ្តាលដ៏ល្អរបស់ Nice កីឡាករ Jean-Clair Todibo ត្រូវបានបណ្តេញចេញយ៉ាងភ្ញាក់ផ្អើល ក្រោយពីអាជ្ញាកណ្តាលផ្លុំកញ្ចែរចាប់ផ្តើមការប្រកួតបានត្រឹមតែ ៩ វិនាទីប៉ុណ្ណោះ។

ហេតុការនេះបានកើតឡើងនៅលីគកំពូលបារាំង Ligue 1 ក្នុងជំនួបដណ្តើមពិន្ទុប្រចាំសប្តាហ៍រវាងក្លឹប Nice ជាមួយនឹង Angers។

Nice បានធ្វើជាម្ចាស់ផ្ទះទទួលក្រុម Angers ក្នុងការប្រកួតបើកឆាកនៅម៉ោង ២ រសៀលនៅ Allianz Riviera ប៉ុន្តែបានធ្វើឱ្យការចាប់ផ្តើមដ៏អាក្រក់បំផុតនៅពេលដែលខ្សែការពារកណ្តាលរបស់ពួកគេត្រូវបានបណ្តេញចេញពីទីលាននៅពេលដែលទើបតែចាប់ផ្តើមប្រកួត។

Angers បានចាប់ផ្ដើមកែបាល់ចេញពេលអាជ្ញាកណ្តាលផ្លុំកញ្ចែរ ហើយបានលេង និងបញ្ជូនបាល់ទៅមុខយ៉ាងលឿនទៅដល់មុខទី Nice ដោយប្រើពេលតែមួយភ្លែតប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់មក Todibo បានចូលមកដណ្តើមបាល់ ហើយបានប្រព្រឹត្តកំហុសឆ្គង ធ្វើអោយ Abdallah Sima ដួលពីរបីត្រឡប់។

គាត់​បាន​បញ្ឈប់​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្គា​ល់​មិនអោយបន្តអូសបាល់ចូលមុខទីរបស់ខ្លួន ហើយដួលនៅភ្លាមៗ ប៉ុន្តែ​ក្រោយមក​អាជ្ញាកណ្តាល​បាន​ពិន័យ​កាត​ក្រហម​យ៉ាង​ភ្ញាក់ផ្អើល​ និងបណ្តេញ​ចេញ​ពីទីលានភ្លាមៗ។

ហើយវាក៏បានក្លាយទៅជាកំណត់ត្រាថ្មីមួយនៅ League 1 បារាំង ដែល Todibo បានក្លាយទៅជាកីឡាករដែលបានកាតក្រហមលឿនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់លីគកំពូលបារាំង៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT