Nick Taylor៖ ​លេង​ជាមួយ​ក្ដី​ស្រលាញ់ ​ចេញ​ពី​បេះ​ដូង ​ដើម្បី​ជាតិ​យើង​

​Nick Taylor ​កីឡាករ​កូន​កាត់​អាមេរិក ​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហើយ ដើម្បី​ត្រៀម​លេង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

​ខ្សែ​ប្រយុទ្ធ​ស្លាប​ដែលកំពុងប្រកបអាជីពនៅទឹកដីសហរដ្ឋអាមេរិក​ ជាមួយក្រុម Orlando City B ​ខាង​លើ​បាន​មក​ដឹក​ដី​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន ​និង​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។ ​ក្នុង​ការ​បាន​ហាត់​ជាមួយ​គ្រូ​បង្វឹក​ហុងដា ​និង​សមាជិក​ក្រុម​ដទៃ​ទៀត​នោះ ​កីឡាករ​Nick Taylor ​បាន​និយាយ​អារម្មណ៍​នៅ​ក្នុង​ចិត្ត​ថា​៖ “មក​លេង​នេះ​គឺ​មក​ដោយ​ក្ដី​ស្រមៃ ​ចេញ​ពី​បេះ​ដូង ​និង​លេង​ដើម្បី​ជាតិ​របស់​យើង”។

​រំលឹក​ដែរ​ថា Nick ​អាច​មក​លេង​នៅ​កម្ពុជា​នេះ ​ក្រោយ​ពី​ក្លឹប​ Orlando City B ​យល់​ព្រម​ឱ្យ​គេ​មក ព្រោះ​ការ​ប្រកួត​មិត្តភាព​របស់​កម្ពុជា​ទល់​ក្រុម​បង់ក្លាដែស ​នៅ​ចំ​ថ្ងៃ FIFA Day ​។ ​កីឡាករ​ខាង​លើ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​លេង​នៅ​អាមេរិក​ដូច​ជា​នៅ​ក្លឹប Dallas Texans, New Mexico Lobos, SMU Mustangs ​និង​ Orlando City B ជា​ដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT