U20 ​កម្ពុជា អស់​ភារកិច្ច​ហើយ ​ក្រោយ​រក​បាន​១​ពិន្ទុ​នៅ​ពាន​រង្វាន់ AFC U20

​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​កម្ពុជា​ក្រោម​អាយុ​២០​ឆ្នាំ ​បាន​អស់​ភារកិច្ច​ហើយ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U20 Championship 2022 ​នៅ​យប់មិញ​នេះ ​ក្រោយ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​តាជីគីស្ថាន​ក្នុង​លទ្ធផល ២-១។

​ប្រកួត​ចុង​ក្រោយ​នៅ​​យប់មិញ​នេះ ​ក្រុម​តាជីគីស្ថាន​បាន​ដាក់​សម្ពាធ​មក​លើ​ក្រុម​កម្ពុជា​ជា​ខ្លាំង ព្រោះ​ពួកគេ​ទាមទារ​ឈ្នះ​ប្រកួត​នេះ​ដើម្បី​បាន​កៅអី​ឡើង​ទៅ​វគ្គ​បន្ដ។ ​ជា​លទ្ធផល​ឃើញ​ថា​ពួកគេ​ពិត​ជា​បាន​សម្រេច​ដូច​បំណង​មែន ​ដោយ​យក​ឈ្នះ​កម្ពុជា​បាន​ក្នុង​លទ្ធផល ២-១។ ​ជាមួយ​បរាជ័យ​នេះ​ដែរ ​សម្រាប់​ក្រុម U20 ​កម្ពុជា​វិញ​ត្រូវ​ធ្លាក់​ចេញ​ទៅ​ហើយ ​ដោយ​ឆ្លង​កាត់​៣​ប្រកួត​កន្លង​មក មាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ។ ​

​សម្រាប់​ក្រុម​តាជីគីស្ថាន​វិញ ​ឈរ​នៅ​លេខ​១​ក្នុង​ពូល ​បាន​កៅអី​ឡើង​ទៅ​វគ្គ​បន្ដ។ ​ក្រុម​លេខ​២ លីបង់ ​ដែល​យក​ឈ្នះ​លើ​ក្រុម​សិង្ហបុរី​ដល់​ទៅ ៦-១ ​នោះ​មិន​ទទូល​បាន​កៅអី​លេខ​២​ល្អ​បំផុត ដើម្បី​ឡើង​វគ្គ​បន្ដ​ឡើយ។ ​សិង្ហបុរី ​នៅ​លេខ​៣ ​មាន​២​ពិន្ទុ ​ស្រប​ពេល​ក្រុម​កម្ពុជា​នៅ​លេខ​៤​បាត​តារាង ​មាន​១​ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT