Messi ​រក​បាន​១​គ្រាប់ ជួយ PSG ​យក​ឈ្នះ Lyon ​១-០

​ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​បាន​១​គ្រាប់​ជួយ​ក្រុម PSG ​បន្ដ​កំណត់ត្រា​ល្អ ​យក​ឈ្នះ​លើ​ក្រុម Lyon ​បាន​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​បារាំង Ligue1 ​។

​PSG ​នា​រដូវ​កាល​នេះ ​ឃើញ​ថា​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​មិន​ថា​តែ​នៅ​លីគ​កំពូល​នោះ​ទេ ពោល​គឺ​នៅ UEFA Champions League ​ក៏​ពួកគេ​ធ្វើ​បាន​ល្អ​ផង​ដែរ។ ​នៅ​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​លីគ Ligue1 ​ក្រុម​របស់​លោក Galtier ​បាន​យក​ឈ្នះ​លើ​ក្រុម Lyon ​ក្នុង​លទ្ធផល ១-០ ទៀត ​ដោយ​១​គ្រាប់​នោះ​ដែរ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Lionel Messi ​នៅ​នាទី​ទី​៥​ដើម​តង់​ទី​១ ​ដោយ​កីឡាករ Neymar ​ជា​អ្នក​បោះ​បាល់​ឱ្យ។ ​១​គ្រាប់​នេះ រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត ​ហើយ PSG ​យក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត ដើម្បី​ឈរ​នៅ​កំពូល​តារាង ​មាន​២២​ពិន្ទុ ឆ្លង​កាត់​៨​ប្រកួត។

​ដោយ​ឡែក​សម្រាប់ Messi ​វិញ ​នេះ​ជា​គ្រាប់​បាល់​ទី​៤​ហើយ​ក្នុង​លីគ​នៅ​រដូវ​កាល​នេះ​។ គេ ​លេង​សហការ​ជា​ក្រុម​បាន​ល្អ​ជាមួយ Neymar ​និង Mbappe ​ដោយ​ខ្សែ​ប្រយុទ្ធ​ទាំង​៣​នេះ ​កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ខ្លាំង​នៅ​លីគ​បារាំង ​និង​ក្របខណ្ឌ UEFA Champions League ​នា​រដូវ​កាល​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT