អ្នក​គាំទ្រ​ចង់​ឃើញ Juventus ​បណ្ដេញ​លោក Allegri ​ចេញ​ពី​តំណែង​

​អ្នក​គាំទ្រ​ក្រុម Juventus ​ចង់​ឃើញ​ក្លឹប​បណ្ដេញ​អ្នក​ចាត់ការ Allegri ​ចេញ​ពី​តំណែង​ហើយ ​បន្ទាប់​ពី​លោក​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​សោះ​នៅ​ដើម​រដូវ​កាល​នេះ​។

ក្រុម Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Monza ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​អ៊ីតាលី Serie A ​។ ​ក្រុម​ជើង​ខ្លាំង​របស់​អ៊ីតាលី​មួយ​នេះ ​ហាក់​ធ្វើ​មិន​បាន​ល្អ​សោះ​នៅ​រដូវ​កាល​នេះ​ទាំង​ពាន​ក្នុង​ស្រុក ​និង​អន្ដរជាតិ UEFA Champions League ​ពោល​គឺ​សុទ្ធ​តែ​បរាជ័យ​ដូច​គ្នា។ ​ដោយសារ​តែ​ដូច្នេះ​ហើយ ទើប​អ្នក​គាំទ្រ​ពេល​នេះ​ចាប់​ផ្ដើម​បង្ហាញ​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ចង់​ឃើញ​ក្លឹប​បណ្ដេញ​អ្នក​ចាត់ការ Allegri ​ចេញ​ហើយ។

​ក្រុម Juventus ​នៅ​ពេល​នេះ​ឈរ​នៅ​លេខ​រៀង​ទី​៨​ក្នុង​តារាង ​ដោយ​លេង​៧​ប្រកួត ទើប​មាន​១០​ពិន្ទុ​ប៉ុណ្ណោះ។ ដោយ​ឡែក​នៅ Champions League ​វិញ ​២​ប្រកួត​បើក​ឆាក​កន្លង​ទៅ ​ចាញ់​ទាំង​២​ប្រកួត​ទៀត ​កំពុង​ឈម​នឹង​ការ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។ ​រឿង​នេះ​ហើយ ទើប​បាន​ជា​កៅអី​របស់​លោក Allegri ទំនង​ជា​មិន​អាច​អង្គុយ​បាន​ទៀត​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT