Real Madrid ​បន្ដ​កំណត់ត្រា​ឈ្នះ​១០០​% ​ក្រោយ​ឈ្នះ AT Madrid ​២-១ ​

​ក្រុម​អធិរាជ​ស Real Madrid ​កំពុង​បន្ដ​កំណត់ត្រា​ឈ្នះ​១០០​%​នា​រដូវ​កាល​នេះ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​បាន​ក្នុង​លទ្ធផល ២-១ ​ក្នុង​ពាន​រង្វាន់ La Liga ​។

​ជំនួប Madrid Derby ​នៅ​យប់មិញ​នេះ ​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ​ក្រុម​ភ្ញៀវ Real Madrid ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Atletico Madrid ​ក្នុង​លទ្ធផល ​២-១។ ​ដោយ​២​គ្រាប់​របស់​ក្រុម​ភ្ញៀវ​នោះ​ដែរ ​កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ Rodrygo ​១​គ្រាប់ និង​ខ្សែ​បម្រើ ​Fede Valverde ​១​គ្រាប់។ ជាមួយ​ការ​ឈ្នះ​នេះ​ទៀត​ដែរ ​ក្រុម​របស់​លោក Carlo Ancelotti ​កំពុង​កាន់​កំណត់ត្រា​ពិសេស​មួយ​ហើយ ពៅល​គឺ​ជា​ក្រុម​តែ​មួយ​គត់​នៅ​អឺរ៉ុប​ដែល​លេង​ឈ្នះ​១០០%​តែ​ម្ដង​នា​ត្រឹម​ដើម​រដូវ​កាល​នេះ។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​ក្រុម Real Madrid ​កំពុង​ដណ្ដើម​យក​កន្លែង​លេខ​១​នៅ​កំពូល​តារាង​ពី ក្រុម Barcelona ​បាន​វិញ​ផង​ដែរ។ ​នៅ​ពេល​នេះ ​ពួកគេ​មាន​១៨​ពិន្ទុ​ឆ្លង​កាត់​៦​ប្រកួត ស្រប​ពេល​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​វិញ​នៅ​លេខ​២ ​មាន​១៦​ពិន្ទុ ​ឆ្លង​កាត់​៦​ប្រកួត​ដូច​គ្នា។ ​ក្រុម AT Madrid ​នៅ​លេខ​៧​ឯ​ណោះ ​មាន១០​ពិន្ទុ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT