Marco Reus រំជួលចិត្ត បន្ទាប់ពីត្រូវបានសែងចេញដោយរបួសដ៏គួរឱ្យរ.ន្ធត់ ត្រឹមតែពីរខែមុន World Cup នៅកាតា

Marco Reus ត្រូវបានសម្រាកកំឡុងពេលប្រកួតរបស់ Borussia Dortmund ជាមួយ Schalke បន្ទាប់ពីរងរបួស ត្រឹមតែពីរខែមុនការប្រកួត World Cup។

កំណត់ត្រារបួសរបស់កីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះគឺពិតជាអាក្រក់ ហើយគាត់បានខកខានការប្រកួតអន្តរជាតិធំៗចំនួនបីដងរួចទៅហើយក្នុងអាជីពរបស់គាត់។

គាត់មិនមានលក្ខណៈពិសេសសម្រាប់ក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ ២០២១ ប៉ុន្តែការរួមចំណែកចំនួន ៧ គ្រាប់ក្នុងការប្រកួតចំនួន ៩ ដង នៅរដូវកាលនេះ គាត់ប្រហែលជាអាចត្រូវបានលោក Hansi Flick កោះហៅចូលជម្រើសជាតិអាឡឺម៉ង់ឡើងវិញ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅកាតា។

ក្តីសុបិនលេងនៅជម្រើសជាតិនេះ ហាក់បីដូចជាផ្សែងបារីហោះហើរតាមខ្យល់ ក្រោយពីហេតុការបានឡើងក្នុងអំឡុងការប្រកួត ‘Revierderby’ កាលពីថ្ងៃសៅរ៍ ខណៈដែល Reus បានរងរបួសធ្ងន់ ក្រោមការប្រជែងពីខ្សែការពារ Schalke នៅនាទីទី ២៨។

ភ្លាមៗនោះ បុគ្គលិកពេទ្យបានប្រញាប់ប្រញាល់ឡើង ហើយខ្សែបម្រើស្លាប Dortmund មានអារម្មណ៍រំជួលចិត្តពេលកំពុងដេកនៅលើស្មៅ Signal Iduna Park។ បន្ទាប់មកគាត់ត្រូវបានគេសែងចេញពីទីលានយ៉ាងរន្ធត់ចិត្ត។

នៅអាយុ ៣៣ ឆ្នាំ រដូវកាលបាល់ទាត់ពិភពលោកនេះ ទំនងជាឱកាសចុងក្រោយរបស់ Reus ដើម្បីលេងឱ្យអាល្លឺម៉ង់នៅលើឆាកដ៏អស្ចារ្យបំផុតមួយនេះហើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT