ល្អ​យ៉ាង​នេះ! Lewandowski ​រក​បាន​គ្រាប់​បាល់​ទៀត​ហើយ ជួយ Barca ​ឡើង​កំពូល​តារាង​

ខ្សែ​ប្រយុទ្ធ Robert Lewandowski ​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម ​Elche ​៣-០ ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga ​។

​ក្រុម Barcelona ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​នៅ​ក្របខណ្ឌ UEFA Champions League ​ដោយ​ចាញ់ Bayern Munich ២-០ ​មក ​នៅ​ពេល​នេះ​ពួកគេ​បាន​ស្រោចស្រង់​មុខ​មាត់​ឡើង​វិញ​ហើយ ដោយ​យក​ឈ្នះ​ក្រុម Elche ​៣-០។ ​ក្នុង​ចំណោម​៣​គ្រាប់​នោះ​ដែរ ​គឺ​ចេញ​ពី​ជើង​របស់​ Lewandowski ​២​គ្រាប់​និង​ Depay ​១​គ្រាប់។ ជ័យជម្នះ​នេះ​ដែរ ​ក៏​បាន​ជួយ​ក្រុម Barcelona ​ឡើង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​សិន​ដែរ ​ដោយ​មាន​១៦​ពិន្ទុ ​ឆ្លង​កាត់​៦​ប្រកួត​មក​នេះ។​

​ដោយ​ឡែក​សម្រាប់​ខ្សែ​ប្រយុទ្ធ​ Lewandowski ​វិញ ​នៅ​ពេល​នេះ​រូបគេ​រក​បាន​១១​គ្រាប់​ហើយ ​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​៩​ប្រកួត​មក​នេះ​។ ​ប្រសិន​បើ​បន្ដ​ទម្រង់​លេង​ល្អ​យ៉ាង​នេះ​ទៀត ​នោះ​រដូវ​កាល​នេះ​ស្បែក​ជើង​មាស​ប្រាកដ​ជា​ធ្លាក់​ទៅ​លើ​រូបគេ​មិន​ខាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT