Bayern Munich ​ខកខាន​រក​គ្រាប់​បាល់​បាន​ជា​លើក​ដំបូង​​នៅ​លីគ ​ក្នុង​រយៈ​ពេល​៨៧​ប្រកួត​

​ក្រុម Bayern Munich ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Augsburg ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អាល្លឺម៉ង់​ Bundesliga ​នៅ​យប់មិញ​នេះ​។

​ជើង​ខ្លាំង​របស់​អាល្លឺម៉ង់​ខាង​លើ​ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ​ក្នុង​លីគ​អាល្លឺម៉ង់ ​ដោយ​៤​ប្រកួត​កន្លង​មក​នេះ ពួកគេ​មិនទាន់​ឈ្នះ​ទាល់​តែ​សោះ។ ​ខណៈ​ដែល​យប់មិញ​នេះ​ទៀត​សោត ពួកគេ​បាន​ចាញ់​ក្រុម Augsburg ​ក្នុង​លទ្ធផល ១-០ ​ដោយ​នេះ​ក៏​ជា​ប្រកួត​ដំបូង​របស់​ពួកគេ ​ក្នុង​រយៈ​ពេល​៨៧​ប្រកួត​មក​នេះ ដែល​ខកខាន​មិន​អាច​ស៊ុត​ដៃ​គូ​ចូល​ផង​ដែរ។

ជាមួយ​លទ្ធផល​នេះ​ដែរ ​ក្រុម Bayern Munich ​ធ្លាក់​ទៅ​លេខ​៤​ក្នុង​តារាង Bundesliga ​ទៅ​ហើយ ​ដោយ​លេង​៧​ប្រកួត​មក​នេះ ទើប​មាន​១២​ពិន្ទុ​ប៉ុណ្ណោះ។ ​ក្រុម​លេខ​១ Dortmund ​មាន​១៥​ពិន្ទុ ឆ្លង​កាត់​៧​ប្រកួត​ដូច​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT