Son ​រក​បានហែតទ្រីក ​ជួយ Spurs ​យក​ឈ្នះ Leicester City ​៦-២

​ខ្សែ​ប្រយុទ្ធ Son Heung-min ​របស់​កូរ៉េ​ខាង​ត្បូង ​រក​បាន​ហែកទ្រីក ​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ​៦-២ ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Antonio Conte ​មិន​បាន​ដាក់ Son ​ឱ្យ​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​ទេ ​ពោល​គឺ​ប្ដូរ​ចូល​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ការ​ប្ដូរ​ចូល​របស់​គេ​ពិត​ជា​មាន​គុណភាព ​ពោល​គឺ​ត្រឹម​រយៈ​ពេល​១៤​នាទី ​រូបគេ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ​។ សរុប​ទាំង​៣​គ្រាប់​របស់​គេ​ទៀត ​ក្នុង​ការ​ប្រកួត​នេះ​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester City ​ដល់​ទៅ ​៦-២។

ជ័យជម្នះ​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​ក្រុម Spurs ​មាន​កំណត់ត្រា​មិន​ទាន់​ចាញ់​នោះ​ទេ​នៅ​ក្របខណ្ឌ English Premier League ​ដោយ​លេង​បាន​៧​ប្រកួត ​ស្មើ​២​ប្រកួត ​និង​ឈ្នះ​៥​ប្រកួត។ ​នៅ​ពេល​នេះ ពួកគេ​មាន​១៧​ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT