Pep Guardiola៖ “មិន​ទាន់​អស់​ទេ Erling Haaland នៅ​ល្អ​ជាង​ហ្នឹង​ទៀត”

អ្នកចាត់ការ​ក្លឹប​មេឃ​ខៀវ Manchester City លោក Pep Guardiola បាន​រៀបរាប់​ថា កូន​ក្រុម​ខ្លួន Erling Haaland នឹង​អាច​ធ្វើ​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន​បន្ថែម​ទៀត ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេចធ្លោ​មួយ​រូប និង​ជា​មនុស្ស​មាន​អត្តចរិត​ល្អ។

យុវជន​សញ្ជាតិ​ន័រវេស ជា​ការ​ពិត​កំពុង​ធ្វើ​បាន​ល្អ​ទាំង​នៅ​ក្របខ័ណ្ឌ Premier League និង UEFA Champions League ហើយ​ក្លឹប​ចាយ​អស់​ត្រឹម ៥១ លាន​ផោន​ប៉ុណ្ណោះ ថ្ពក់​គេ​ចេញ​ពី Dortmund កាល​ពី​រដូវ​ក្តៅ។ នេះ​បង្ហាញ​ខ្លួន ៩ ប្រកួត រក​បាន ១៣ គ្រាប់​ហើយ​ឲ្យ​មេឃ​ខៀវ។

Guardiola និយាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា៖ “Haaland ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេចធ្លោ​បំផុត​មួយ ខ្ញុំ​និយាយ​ពាក្យ​នេះ​ច្រើន​លើក​ច្រើន​សារ​ហើយ តែ​នៅ​អាយុ​ល្បាក់​គេ ខ្ញុំ​គិត​ថា​គេ​មាន​មហិច្ឆតា​ធំ គេ​នឹង​ល្អ​ជាង​នេះ​ទៀត”។

លោក​បន្ត៖ “គេ​ជា​មនុស្ស​ដ៏​ល្អ​ឥត​ខ្ចោះ ជា​បុរស​ដ៏​ល្អ​ម្នាក់ ចំណុច​ហ្នឹង​វា​ជា​រឿង​សំខាន់ ហើយ​គុណភាព​របស់​គេ ក៏​ល្អ​ដូច​តែ​ពី​មុន រួច​បន្ត​មក​ធ្វើ​បាន​ល្អ​នៅ​ទី​នេះ ទាំង​ដែល​យើង​មិន​បាន​បន្ថែម​ឬ​កែខៃ​អ្វី​ថ្មី​ច្រើន​ឡើយ”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT