អត្រា​ប៉ះ​បាល់​ក្នុង​មួយ​គ្រាប់​របស់ Haaland ទាប​ជាង​កីឡាករ Premier League ​ដទៃ​ដាច់​ឆ្ងាយ

Erling Haaland ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នៅ​ពេល​ចុង​ក្រោយ ដែល​ថា​មិន​សូវ​ទទួល​បាន​ឱកាស​ប៉ះ​បាល់​លើ​ទីលាន​នោះ​ទេ ក៏​ប៉ុន្តែ​គ្រាប់​បាល់​ហាក់​កើន​ឡើង​ខ្លាំង ពោល​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ។

ខ្ទង់​ចំណាយ ៥១ លាន​ផោន ដែល City បាន​ចាយ​ទៅ​លើ Dortmund ថ្ពក់​យក​កីឡាករ​ន័រវេស​មក​ទឹកដី​អង់គ្លេស ត្រឹម​តែ​ការ​បង្ហាញ​ខ្លួន ៦ ប្រកួត គេ​អាច​រក​បាន​ដល់​ទៅ ១០ គ្រាប់។ ជា​មធ្យម​សម្រាប់​កីឡាករ​វ័យ ២២ ឆ្នាំ ត្រូវ​ការ ការ​ប៉ះ​បាល់​ត្រឹម ១៣,២ លើក គឺ​អាច​សម្រេច​ទី​មួយ​គ្រាប់។ នេះ​បើ​តាម​ទិន្នន័យ​ពី Opta។

តួ​លេខ​ជា​មធ្យម​នេះ បើ​ធៀប​នឹង Antony (Man Utd) ត្រូវ​ការ​ ២៨ លើក/គ្រាប់, Callum Wilson ២៨,៥ លើក/គ្រាប់, Alexander Isak (Newcastle) ៣៩ លើក/គ្រាប់, Julian Alvarez (City) ៤០,៥ លើក/គ្រាប់ និង Rodrigo (Leeds United) ៤១ លើក/គ្រាប់ ជា​ដើម៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT