នៅយប់នេះវេលាម៉ោង ១១:៣០ នាទី ក៏នឹងគូពិសេសផ្សាយផ្ទាល់លើទំព័រ CTS SPORT ជាការជួបគ្នារវាងក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងក្លឹបកញ្ជ្រោង Leicester City ជាការប្រកួតជុំទី ៧ នៅ Premier League ក្រោយខកខានលើកពេលអស់មួយសប្តាហ៍។
ងាកទៅខ្សែប្រយុទ្ធជួរមុខ Harry Kane ក៏មានឱកាសអាចសាងកំណត់ត្រា ឬតាមស្មើអតីតជើងចាស់លោក Alan Shearer ផងដែរ សម្រាប់ការប៉ះក្លឹបដឹកនាំដោយលោក Brendan Rodgers។ នោះគឺការរកបានគ្រាប់បាល់ច្រើនបំផុតទល់ក្លឹបទោល នៅក្របខ័ណ្ឌ Premier League ដែលកំណត់ត្រាចាស់របស់ Shearer ធ្វើបាន ២០ គ្រាប់ទល់ Leeds United កាលពីអតីតកាល។
មកមើលបុរសវ័យ ២៩ ឆ្នាំរបស់ Spurs ទល់ក្លឹបទោល Leicester គេធ្លាប់ធ្វើបាន ១៩ គ្រាប់នៅ ១៨ ប្រកួតសរុបគ្រប់ក្របខ័ណ្ឌទាំងអស់ តែបើរាប់ត្រឹម Premier League គឺមាន ១៧ គ្រាប់។ ដូច្នេះបើខ្សែប្រយុទ្ធអង់គ្លេសអាចរកបាន Hat-trick នៅរាត្រីនេះ នឹងអាចតាមស្មើ ហើយបើរកបានដល់ ៤ គ្រាប់ នោះនឹងចារឈ្មោះខ្លួនឯងក្នុងកំណត់ត្រាថ្មីជាក់ជាមិនខាន។

17 Sep 1998: Alan Shearer of Newcastle celebrates a goal during the European Cup Winners Cup against Partizan Belgrade played at St James” Park in Newcastle, England. Newcastle won the game 2-1. Mandatory Credit: Clive Brunskill /Allsport
រំឭកបន្តិចថា Leicester កំពុងឈរលេខ ២០ នៅបាតតារាង Premier League មានត្រឹម ១ ពិន្ទុ ខណៈ Spurs លេងមិនទាន់ស្គាល់ពាក្យថា ចាញ់ នៅឡើយ ពោលឈ្នះ ៤ ស្មើ ២ ចាញ់ ០ មាន ១៤ ពិន្ទុឈរលេខ ៣៕
ប្រភព៖ Sportsmole

