Chelsea ​នឹង​​ចូល​ប្រជែង​ជាមួយ Liverpool ​ដណ្ដើម​យក​ Jude Bellingham ​

​ក្រុម​តោ​ខៀវ Chelsea ​នឹង​ចូល​ខ្លួន​ប្រជែង​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ​ក្នុង​ការ​ដេញ​ថ្លៃ​ទិញ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Jude Bellingham ​ពី​ក្រុម Dortmund ​។

​Jude Bellingham ​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ម្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាមួយ​ក្រុម Dortmund ​។ ​ក្រុម Liverpool ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​គេ​ជា​ខ្លាំង ​ដោយ​រំពឹង​ថា​នឹង​មាន​ការ​ដេញ​ថ្លៃ​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០២៣​ខាង​មុខ​តែ​ម្ដង។ ​តែ​នៅ​ពេល​នេះ ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​ក្រុម Chelsea ​ឯ​ណោះ​វិញ ក៏​ប្រាថ្នា​ចង់​បាន​កីឡាករ​អង់គ្លេស​ម្នាក់​នេះ​ផង​ដែរ។ ដោយ​លោក Todd Boehly ​ប្រធាន​ក្លឹប Chelsea ​ដាក់​រូបគេ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​នាំ​ចូល​សម្រាប់​រដូវ​កាល​ក្រោយ។

​រំលឹក​ថា​ក្រុម Chelsea ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ​នេះ ពួកគេ​បាន​ចំណាយ​ប្រាក់​អស់​២៧១​លាន​ផោន​ឯ​ណោះ​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​ចូល។ តែ​ការ​នាំ​ចូល​មក​នោះ ​នៅ​មិន​ទាន់​បាន​ល្អ​នោះ​ទេ រហូត​ដល់​លោក Thomas Tuchel ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ថែម​ទៀត។ ​នៅ​ពេល​នេះ​លោក Potter ​មក​ដឹក​នាំ​ក្រុម Chelsea ​ម្ដង ​ហើយ​ប្រកួត​បើក​ឆាក​ដំបូង​កន្លង​ទៅ​លេង​ស្មើ​ក្រុម Salzburg ​ក្នុង​លទ្ធផល ១-១ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT