ថ្នាក់​ដឹក​នាំ Real Madrid ​៖ គ្រប់​យ៉ាង​នៅ​ធម្មតា លោក Julen ​នឹង​ដឹក​នាំ​ក្រុម​បន្ដ

លោក Emilio Butragueno ​ថ្នាក់​ដឹក​នាំ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​មិន​មាន​អ្វី​ប្រែប្រួល​សម្រាប់​តំណែង​របស់​លោក Julen Lopetegui ​ឡើយ ពោល​គឺ​លោក​នៅ​តែ​បន្ដ​ដឹក​នាំ​ក្រុម​ដដែល។

Julen ​រង​សម្ពាធ​ខ្លាំង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ វា​បាន​ធ្វើ​ឱ្យ​តំណែង​របស់​លោក ​ហាក់​មិន​ទាន់​ស្រួល​នៅ​ឡើយ​ទេ ​ដោយ​មាន​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ប្រសិន​បើ​នៅ​តែ​ដូច្នេះ​ទៀត ​នោះ​ក្លឹប​នឹង​សម្រេច​បណ្ដេញ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​ម្នាក់​នេះ​ចេញ​ហើយ។

ចំពោះ​រឿង​ខាង​លើ​នេះ លោក Emilio Butragueno ​ថ្នាក់​ដឹក​នាំ​ក្រុម Real Madrid ​បាន​និយាយ​ម្សិលមិញ​ថា​៖ “តើ Julen ​នឹង​នៅ​តែ​ដឹក​នាំ​ក្រុម​ពេល​ប៉ះ Barcelona ​ឬ​? បាទ ​គាត់​នឹង​បន្ដ​ដឹក​នាំ​ក្រុម​ទៀត ​គ្មាន​អ្វី​ប្រែប្រួល​ឡើយ។ យើង​នឹង​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ​

និង​ធ្វើ​ការ​ជា​ក្រុម​ដដែល”។ ត្បិត​តែ​មាន​មតិ​ជា​ច្រើន​មិន​គាំទ្រ​លោក Julen ​មែន ប៉ុន្តែ​សម្រាប់​កីឡាករ​នៅ​ក្នុង​ក្រុម​ផ្ទាល់ ​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ឱ្យ​អ្ន​ក​ចាត់ការ​រូប​នេះ​បន្ដ​ដឹក​នាំ ​មិន​ចង់​បាន​អ្នក​ចាត់ការ​ថ្មី​ឡើយ៕ប្រភពDailyMail

  • ថ្នាក់​ដឹក​នាំ Real Madrid ​៖ គ្រប់​យ៉ាង​នៅ​ធម្មតា លោក Julen ​នឹង​ដឹក​នាំ​ក្រុម​បន្ដ