Koke ​មិន​ឱ្យ ​Vinicius រាំ​នៅ​ពេល​ស៊ុត​ចូល​ក្រុម​ខ្លួន​ទេ បើ​មិន​ចង់​មាន​រឿង

Koke ​បាន​និយាយ​ជា​សាធារណៈ​តែ​ម្ដង​ថា​មិន​ឱ្យ​កីឡាករ Vinicius អបអរ​ដោយ​ការ​រាំ​នោះ​ទេ ​ហើយ​ប្រសិន​ណា​មាន​ករណី​នេះ​កើត​ឡើង​ពេល​លេង​ទល់​ខ្លួន ​នឹង​មាន​បញ្ហា​ធំ​មិន​ខាន​។

​ខ្សែ​បម្រើ Koke ​របស់​ក្រុម Atletico Madrid ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Vinicius ​នឹង​មាន​បញ្ហា​ជាមួយ​ខ្លួន​មិន​ខាន ប្រសិន​បើ​គេ​ស៊ុត​ចូល ​ហើយ​អបអរ​ដោយ​ការ​រាំ​នៅ​កីឡដ្ឋាន​របស់​ក្រុម AT Madrid ​។ ​ការ​និយាយ​បែប​នេះ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​នៅ​អេស្ប៉ាញ ត្បិត​អី​វា​បាន​បង្ហាញ​ពី​ការ​រើស​អើង​ទៅ​ហើយ។ មាន​កីឡាករ​ជា​ច្រើន​នាក់​បាន​ចេញ​មុខ​មក​គាំទ្រ ​និង​និយាយ​ថា​ការ​អបអរ​ជា​រឿង​ផ្ទាល់​របស់​កីឡាករ ​ហើយ​ក៏​មិន​ត្រូវ​រើសអើស​ផង​ដែរ។

​ក្នុង​នោះ​ខាង​ក្លReal Madrid ​វិញ​ក៏​ចេញ​លិខិត​ផ្លូវការ​មួយ​ការពារ​កីឡាករ​ Vinicius ​ផង​ដែរ។ ​ដោយ​ពួកគេ​សរសេរ​ថា ​Real Madrid C. F. ប្រឆាំងរាល់ការបង្ហាញ​ និងអាកប្បកិរិយា​រើសអើង​ជាតិ​សាសន៍​នៅ​ក្នុង​កីឡាបាល់ទាត់ និងជាពិសេសរឿងដែលបានកើតឡើងចំពោះ Vinicius កាលពីថ្មីៗនេះ។ Real Madrid​ កំពុងរៀបចំ​បណ្តឹងតាមផ្លូវច្បាប់​ចាត់​វិធានការចំពោះជ​នណា​ដែល​បញ្ចេញមតិ​រើស​អើង​ជាតិ​សាសន៍មក​លើកីឡាករ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT