ហេតុផល​នេះ ​Galtier ​នឹង​ដក​ម្នាក់​ក្នុង​ចំណោម Mbappe , Neymar ​និង Messi ​ឱ្យ​អង្គុយ​បម្រុង​

​លោក Christophe Galtier ​កំពុង​ពិចារណា​ដក​ម្នាក់​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​កំពូល​ទាំង​៣​ Lionel Messi, Neymar ​និង​ Kylian Mbappe ​មិន​លេង​ជុំ​គ្នា​ទៀត​នោះ​ទេ។

​លោក Galtier ​មើល​ឃើញ​ថា​ស្ថានភាព​ក្រុម PSG ​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ខ្សោយ​តំបន់​ការពារ​ខ្លាំង ដូច្នេះ​ហើយ​លោក​ចង់​ដក​កីឡាករ​ម្នាក់​នៅ​តំបន់​ប្រយុទ្ធ ដើម្បី​ដាក់​ការពារ​ឬ​បម្រើ​ការពារ​វិញ។ ​ប្រសិន​បើ​ធ្វើ​បែប​នោះ​មែន នោះ Lionel Messi, Neymar ​និង​ Kylian Mbappe ​នឹង​មាន​ម្នាក់​ត្រូវ​អង្គុយ​កៅអី​បម្រុង​ហើយ ​មិន​អាច​លេង​បាន​ជុំ​ទាំង​៣​នាក់​នោះ​ទេ។

រំលឹក​ថា​ក្រុម PSG ​មាន​គោលដៅ​ធំ​តែ​មួយ​គត់ គឺ​ពួកគេ​ចង់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ឱ្យ​បាន។ ​ដោយ​ការ​លេង​ក្នុង​ពាន​រង្វាន់​មួយ​នេះ ​ក្រុម​ត្រូវ​មាន​ប្រព័ន្ធ​ការពារ​រឹង​មាំ ព្រោះ​គូ​ប្រកួត​សុទ្ធ​តែ​មាន​កីឡាករ​ប្រយុទ្ធ​ល្អ​ៗ​ច្រើន។ ​ដូច្នេះ​ហើយ​ទើប​លោក Galtier ​ចង់​ឱ្យ​ក្រុម PSG ​មាន​ប្រព័ន្ធ​ការពារ​ល្អ​ជាង​បច្ចុប្បន្ន​នេះ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT