Pep ​មិន​បន្ទោស Jack Grealish ឡើយ ​ទោះ​គេ​លេង​មិន​បាន​ល្អ​ដូច​អ្វី​ដែល​ចង់​បាន​

​លោក Pep Guardiola ​បាន​និយាយ​ថា​លោក​មិន​ខឹង​ឬ​បន្ទោស​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Jack Grealish ​ឡើយ ​បើ​ទោះ​ជា​គេ​មិន​ទាន់​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​យ៉ាង​ណា​ក៏​ដោយ។

Grealish ​ជា​កីឡាករ​អង់គ្លេស​ដែល​មាន​តម្លៃ​ខ្លូន​ខ្ពស់​បំផុត​ដល់​១០០​លាន​ផោន ​បន្ទាប់​ពី​គេ​ផ្ទេរ​ពី​ក្រុម Aton Villa ​មក​លេង​នៅ​ក្រុម Manchester City។ ​តែ​យ៉ាង​ណា ​ការ​មក​ដល់​ទឹក​ដី Etihad ​បាន​១​រដូវ​កាល​មក​នេះ គេ​មិន​ទាន់​ឃើញ​កីឡាករ​អង់គ្លេស​រូប​នេះ​លេង​បាន​ល្អ ឬ​បង្ហាញ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ឡើយ​ទេ។ ​ខណៈ​ដែល​ជម្រើស​ដំបូង​វិញ​ក៏​មិន​បាន​ជាប់​រហូត​ផង​ដែរ។ ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ចាប់​ផ្ដើម​ដាក់​ការ​សង្ស័យ​និង​បន្ទោស​ទៅ​លើ Jack Grealish ​ទៅ​ហើយ។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Pep ​បាន​និយាយ​ថា​៖ “ខ្ញុំ​ស្គាល់​គាត់ ​ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ជាមួយ​អ្វី​ដែល​គាត់​កំពុង​ធ្វើ។ ​នៅ​ពេល​នេះ ​វា​នៅ​ចាំ​តែ​ពេល​វេលា​ដែល​គាត់​អាច​ត្រលប់​មក​លេង​បាន​ល្អ​វិញ​ប៉ុណ្ណោះ។ គាត់​នឹង​បង្ហាញ​គ្រប់​គ្នា​ថា​សុទ្ធ​តែ​គិត​ខុស​ចំពោះ​គាត់​នៅ​ពេល​អនាគត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT