Steven Gerrard គាំទ្រគំនិតម្ចាស់ក្លឹប Chelsea លោក Boehly ដែលចង់ឲ្យមានការប្រកួត Premier League All-Star ប៉ែកខាងជើង និងខាងត្បូង

គំនិតនេះត្រូវបានស្នើឡើងដំបូងដោយម្ចាស់ក្លឹប Chelsea លោក Todd Boehly ដែលគិតថា Premier League គួរតែមានការប្រកួត All-Star ដើម្បីជួយបង្កើនប្រាក់ចំណូលសម្រាប់ក្រុមបាល់ទាត់នៅអង់គ្លេស។

អ្នកជំនួញជនជាតិអាមេរិករូបនេះក៏បានអំពាវនាវឱ្យមាន ‘ការប្រកួតបួនក្រុម’ នៅបាតតារាង ដើម្បីសម្រេចថាក្រុមណាធ្លាក់ ក្រុមណាឡើងបន្តនៅចុងបញ្ចប់នៃរដូវកាល Premier League។

នៅពេលពិភាក្សាលើសំណើររបស់ Boehly នៅមុនការប្រកួតរបស់ Villa ជាមួយ Southampton លោក Gerrard បាននិយាយថា “តាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំចង់ឃើញការប្រកួត All-Star នេះ។”

Gerrard បាន​បន្ត​ថា​៖ “ខ្ញុំ​ចង់ឲ្យក្រុមរបស់ខ្ញុំ​បាន​លេង​នៅ​ក្នុងក្រុម​នោះ (Premier League All-Star ប៉ែកខាងត្បូង)។ ប៉ែកខាងជើងនឹងឈ្នះវា ដោយសារតែ Liverpool និង City គឺជាក្រុមខ្លាំងបំផុតពីរនៅក្នុងលីគ នេះបើតាមគំនិតរបស់ខ្ញុំ។”

ប៉ុន្តែខ្ញុំក៏យល់ស្របនឹងអ្វីដែលខ្ញុំអ្នកគ្រប់គ្រងផ្សេងទៀតបានលើកឡើងដែរ ហើយនោះមានន័យថា យើងមានពេលគ្រប់គ្រាន់ដើម្បីផ្តោតលើការប្រកួតដែលមាននៅក្នុងកាលវិភាគរួចហើយ មិនចាំបាច់មានការប្រកួត All-Star នេះទេ។

ហើយនោះមិនគិតរឿងកាលវិភាគបាល់ទាត់អឺរ៉ុបនោះទេ ដូច្នេះពួកគេត្រូវតែស្ថិតក្នុងស្ថានភាពលំបាកជាងនេះទៅទៀតបើបន្ថែមការប្រកួត All-Star។

ប៉ុន្តែទោះបីជាងយ៉ាងណា វាជាគំនិតដ៏ល្អមួយ ខ្ញុំចង់មើលការប្រកួតនេះផងដែរ៕

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT