Jadon Sancho បង្ហាញពីហេតុផលដែលខ្លួនអបអរលើកទ្រនាប់ស្មងជើង

ខ្សែបម្រើស្លាបរបស់បិសាចក្រហមបានរកគ្រាប់បាល់បើកឆាក ខណៈដែលក្រុមរបស់ Erik ten Hag បានយកឈ្នះលើក្រុម Sheriff Tiraspol ក្នុងលទ្ធផល ២-០ ក្នុងការប្រកួត Europa League នៅកីឡដ្ឋាន Zimbru ក្នុងទីក្រុង Chisinau ប្រទេសម៉ុលដូវ៉ា ដោយកីឡាករ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីរ ដោយការស៊ុតបាល់ប៉េណាល់ទី។

ហើយ Sancho បានបង្ហាញពីប្រវត្តិដ៏កក់ក្តៅចំពោះមូលហេតុដែលគាត់បានដោះបន្ទះទ្រនាប់ស្មងជើងម្ខាង ហើយកាន់លើកវាឡើងបង្ហាញទៅអ្នកគាំទ្រ បន្ទាប់ពីការស៊ុតបញ្ចូលទីរបស់គាត់។

គាត់​បាន​និយាយ​ថា​៖ “បាទ ក្មេង​តូច​ម្នាក់​បាន​ឲ្យ​អាវ​ទ្រនាប់​ស្មងជើងនេះមក​ខ្ញុំ ហើយ​សុំ​ឲ្យ​ខ្ញុំ​ពាក់​វាពេលប្រកួត។ ខ្ញុំបាននិយាយថា “បាទ គ្មានបញ្ហាទេ” ហើយនេះជាកាយវិការតូចមួយពីខ្ញុំ នៅពេលខ្ញុំស៊ុតបញ្ចូលទី ដែលបង្ហាញថាខ្ញុំបានពាក់ទ្រនាប់ដែលគាត់បានផ្តល់ឱ្យខ្ញុំនេះពិតមែន។”

កីឡាករ​វ័យ ២២ ឆ្នាំ​បាន​បន្ថែម​ថា “វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ថ្ងៃ​នេះ។ ជាក់ស្តែងការប្រកួតក្នុងផ្ទះចុងក្រោយរបស់យើងទល់នឹង Real Sociedad គឺជាការខកចិត្តមួយ ហើយការចូលមកក្នុងការប្រកួតនេះ យើងដឹងថាយើងត្រូវតែទទួលបានបីពិន្ទុនៅថ្ងៃនេះ”៕

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT