អ្នកគាំទ្រវ័យក្មេងម្នាក់ទំនងជាហុចលេខទូរស័ព្ទអោយ Gavi ក្នុងពីធីចុះកិច្ចសន្យាថ្មី

បន្ទាប់ពីទម្រង់លេងកើនឡើងយ៉ាងឆាប់រហ័ស Barca បានចងតារាវ័យ ១៨ ឆ្នាំ Gavi ដោយបន្តកិច្ចសន្យាដល់កីឡាកររូបនេះរហូតដល់ឆ្នាំ ២០២៦។

កិច្ចព្រមព្រៀងរបស់គាត់រួមបញ្ចូលលក្ខខណ្ឌនៃការទិញផ្តាច់កុងត្រាក្នុងតម្លៃ ១ ពាន់លានអឺរ៉ូ ដែលជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ និងដូចគ្នាទៅនឹងមិត្តរួមក្រុមដែលពោរពេញទៅដោយទេពកោសល្យ Pedri និង Ansu Fati។

ក្លឹបបានប្រកាសនៅលើបណ្តាញសង្គមផ្លូវការរបស់ពួកគេ ហើយបន្ទាប់មកបានបង្ហាញពីព្រឹត្តិការណ៍ពិសេសមួយនឹងត្រូវធ្វើឡើងនៅ Nou Camp ដើម្បីបង្ហាញពីការបន្តកុងត្រាថ្មីនេះ។

អ្នកគាំទ្រអាចទៅជួប Gavi នៅកីឡដ្ឋាន ហើយអ្នកគាំទ្រម្នាក់បានសម្រេចចិត្តឡើងទៅជួប និងបង្កការភ្ញាក់ផ្អើលមួយ។

ខ្សែបម្រើកណ្តាលបានចុះហត្ថលេខាលើទង់ជាតិសម្រាប់នាង ប៉ុន្តែបន្ទាប់មកគេឃើញនាងហុចក្រដាសតូចមួយសន្លឹកទៅអោយ Gavi។

Gavi ឆ្ងល់ ហើយមានការភ័ន្តច្រឡំ និងភ្ញាក់ផ្អើលក្នុងពេលនោះ ប៉ុន្តែគេបានថតរូបជាមួយនារីវ័យក្មេងនោះជាធម្មតា។

ព័ត៌មាននេះត្រូវបានចែកចាយយ៉ាងទូលំទូលាយ ហើយមនុស្សជាច្រើននៅលើ Twitter ដែលចូលរួមបាននិយាយថា វាគឺជាលេខទូរស័ព្ទរបស់នាងនៅលើក្រដាសនោះ។

អ្នកប្រើប្រាស់ Twitter ម្នាក់បានសរសេរថា “ក្មេងស្រីនោះបានឱ្យ Gavi ក្រដាសមួយដែលមានលេខទូរស័ព្ទរបស់នាងនៅលើនោះ”។

ម្នាក់ទៀតបាននិយាយថា “អ្នកគាំទ្រ #Barca នេះទទួលបានហត្ថលេខារបស់ Gavi ហើយ Gavi ទទួលបានលេខទូរស័ព្ទរបស់នាង! ហាក់ដូចជាការជួញដូរមួយប្រកបដោយតម្លាភាព”។

ខណៈពេលដែលម្នាក់ទៀតបានបន្ថែមថា “ហេតុអ្វីបានជានាងផ្តល់ឱ្យ Gavi នូវលេខទូរស័ព្ទរបស់នាង

ខណៈដែល Gavi មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ណា​ពី​មុន​ទេ ហើយ​ចាំមើលថាតើគេផ្ញើសារទៅអ្នកគាំទ្រម្នាក់នោះឬអត់”៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT