Ronaldo ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ព័រទុយហ្គាល់ ត្រូវ​ជួយ​ជម្រើស​ជាតិ​ដណ្ដើម​កៅអី​វគ្គ ៤ ក្រុម UNL

ស្ថិត​ក្នុង​ Group A2 ​មាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ព័រទុយហ្គាល់ សាធារណរដ្ឋឆេក និង​ស្វីស នឹង​ត្រូវ​សម្រេច​យក​តែ​មួយ​ក្រុម​ឡើង​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ នៃ​ពាន​រង្វាន់ UEFA Nations League ត្រឹម​ចុង​ខែ​កញ្ញា។ ក្រុម​ដឹកនាំ​ដោយ​លោក Fernando Santos កំណត់​ត្រូវ​ប៉ះ​ឆេក និង​អេស្ប៉ាញ នា​ថ្ងៃ​ទី ២៥ និង ២៨ វេលា​ម៉ោង ០១:៤៥ នាទី​ទាប​ភ្លឺ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT។

គិត​ត្រឹម​ពេល​នេះ ព័រទុយហ្គាល់​នៅ​ចាញ់​អេស្ប៉ាញ ១ ពិន្ទុ​គត់ ដូច្នេះ​ការ​ឈ្នះ​នៅ​ជុំ​ខាង​មុខ គឺ​ជា​រឿង​ចាំ​បាច់ ហើយ​បើ​ហ៊ាន​តែ​របូត​ពិន្ទុ នោះ​ក្រុម​ដឹកនាំ​ដោយ​លោក Luis Enrique នឹង​ក្លាយ​ជា​ក្រុម​ទទួល​បាន​កៅអី​ប្រចាំ​ Group A2 ឡើង​ទៅ​កាន់​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ។

ងាក​ទៅ​បញ្ជី​កីឡាករ​ក្រុម​ព័រទុយហ្គាល់ ក៏​បាន​បញ្ចេញ​មក​ហើយ ដោយ​សង្កេត​ឃើញ​អវត្តមាន​កីឡាករ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ជា David Carmo, Renato Sanches, Otavio, Pedro Goncalves, Goncalo Guedes និង Andre Silva។

បញ្ជីឈ្មោះកីឡាករព័រទុយហ្គាល់៖ Diogo Costa, Jose Sa, Rui Patricio; Danilo Pereira, Diogo Dalot, Joao Cancelo, Tiago Djalo, Pepe, Ruben Dias, Nuno Mendes, Raphael Guerreiro; Joao Palhinha, Ruben Neves, Bernardo Silva, Bruno Fernandes, Joao Mario, Matheus Nunes, Vitinha, William Carvalho; Cristiano Ronaldo, Diogo Jota, Pedro Neto, Joao Felix, Rafa Silva, Ricardo Horta, Rafael Leao៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT