U20 ​កម្ពុជា ទាមទារ​ជ័យជម្នះ​លើ U20 ​សិង្ហបុរី​នៅ​ល្ងាច​នេះ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២០​ឆ្នាំ ​នឹង​ប្រកួត​ជាមួយ​ក្រុម​អាយុ​ក្រោម​២០​ឆ្នាំ​របស់​សិង្ហបុរី​នៅ​ម៉ោង​៧​ល្ងាច​នេះ​ក្នុង​ពាន​រង្វាន់​ AFC U20 Championship 2023 នៅ​ប្រទស​តាជីគីស្ថាន។​

​នេះ​ជា​ប្រកួត​ទី​២​សម្រាប់​ក្រុម​កម្ពុជា​ហើយ ខណៈ​ដែល​ប្រកួត​ទី​១​កន្លង​ទៅ ​ក្រុម U20 ​កម្ពុជា​នេះ​បាន​ចាញ់​ក្រុម​លីបង់​ក្នុង​លទ្ធផល ១-០។ ស្រប​ជាមួយ​គ្នា​នេះ​ដែរ ​U20 ​របស់​ក្រុម​សិង្ហបុរី​វិញ​លេង​ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​តាជីគីស្ថាន​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ​ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​តានតឹង​សម្រាប់​ក្រុម​ទាំង​ពីរ​មិន​ខាន ព្រោះ​ពួកគេ​ចង់​ឈ្នះ​ការ​ប្រកួត​រៀង​ខ្លួន។

​​រំលឹក​ថា​ក្រុម U20 ​កម្ពុជា​លេង​ពាន​រង្វាន់ AFC U20 CHAMPIONSHIP 2022 ​ខាង​លើ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម ​សិង្ហបុរី ​លីបង់ ​និង​ម្ចាស់​ផ្ទះ​តាជីគីស្ថាន។ ​ការ​ប្រកួត​នោះ​ដែរ ​នឹង​យក​លេខ​១​តាម​បណ្ដា​ពូល​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ចំនួន​១០​ក្រុម ​ហើយ​យក​លេខ​២​ល្អ​៥​ក្រុម​ផ្សេង​ទៀត​ឡើង​ទៅ​វគ្គ​បន្ដ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT