Ten Hag ​ថា Ronaldo ​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​រដូវ​កាល​នេះ​

​លោក Erek ten Hag ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​បន្ថែម​ទៀត​មិន​ខាន​នា​រដូវ​កាល​នេះ ​នៅ​ពេល​គេ​មាន​កម្លាំង​ពេញ​ចិត្ត​ឡើង​វិញ។

​Ronaldo ​រក​បាន​គ្រាប់​បាល់​ដំបូង​នៅ​រដូវ​កាល​នេះ​ហើយ​នា​យប់មិញ ​ក្រោយ​ពី​រក​បាន​១​គ្រាប់​ទល់​ក្រុម Sheriff ​នា​ពាន​រង្វាន់ UEFA Europa League ​។ ​យ៉ាងណាមិញ​នេះ ​ជា​គ្រាប់​បាល់​ទី​៦៩៩​របស់​គេ​ផង​ដែរ​ក្នុង​អាជីព​បើ​គិត​ចាប់​តាំង​ពី​ចាប់​ផ្ដើម​មក។ ​ការ​ត្រលប់​មក​រក​ផ្លូវ​រក​បាន​គ្រាប់​បាល់​វិញ​នេះ​ដែរ ត្រូវ​បាន​លោក Erik ten Hag ​សប្បាយ​ចិត្ត ​និង​ជឿ​ជាក់​ថា​នៅ​ពេល​ខាង​មុខ​គេ​នឹង​បន្ដ​រក​បាន​ជា​ច្រើន​ទៀត​មិន​ខាន។

​Ten Hag ​បាន​និយាយ​ថា​៖ “គាត់​នឹង​រក​គ្រាប់​បាល់​ទៀត គាត់​ពិត​ជា​ជិត​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​របស់​ខ្លួន​គាត់​វិញ​ហើយ ​នៅ​ពេល​ដែល​គាត់ Fit ​ពេញ​លេញ។ ​គាត់​នឹង​ជួយ​ក្រុម​បាន​ច្រើន​នៅ​តំបន់​ប្រយុទ្ធ គាត់​ពិត​ជា​ខិតខំ​ខ្លាំង​មែនទែន​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT