Paul Scholes អតីតកីឡាករ Man Utd មានអារម្មណ៍ខ្មាសអៀនក្នុងនាមជាអ្នកស្រលាញ់ Man Utd ម្នាក់ នៅពេលឃើញក្រុមមួយនេះលេងដូចកូនក្មេង ទៅដណ្ដើមបាល់ជាមួយមនុស្សចាស់បែបនេះ។
Man Utd បរាជ័យក្រោមថ្វីជើង Juventus ក្នុងលទ្ធផល ០-១ ក្នុងការប្រកួតសន្សំពិន្ទុ ពានរង្វាន់ UEFA Champions League ។ ក្នុងការប្រកួត លេងក្នុងផ្ទះ Man Utd មែន ប៉ុន្តែក្រុមមួយនេះហាក់ដូចជាចាញ់ប្រៀបក្រុមភ្ញៀវខ្លាំងមែនទែន និងពិបាកក្នុងការទៅលេងនៅមុខទីរបស់ Juventus ខ្លាំងណាស់។
មើលឃើញដូច្នេះហើយ លោក Scholes ដែលជាវីរបុរសម្នាក់របស់ក្រុមបិសាចក្រហម បាននិយាយដូច្នេះថា៖ “ខ្ញុំខ្មាសអៀន នៅពេលឃើញ Man Utd លេងដូច្នេះ។ Juventus បានគ្រប់គ្រងការប្រកួតទាំងអស់ ខ្ញុំសូមសរសើរពួកគេដែលលេងបានល្អ ពេលលេងក្រៅដូចប៉ះក្រុមខ្លាំង។ តែជាក់ស្ដែង Man Utd មិនមែនជាក្រុមខ្លាំងដូចមុនទេ។ វាដូចជាការប្រកួតមនុស្សចាស់ ប៉ះកូនក្មេងអីចឹង”៕ប្រភពDailyMail