ស្ដេច​វាយ​កូន​បាល់ Roger Federer ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ​

​កីឡាករ​ Roger Federer ​ដែល​ជា​ស្ដេច​ក្រាញ់​ក្នុង​ប្រភេទ​កីឡា​វាយ​កូន​បាល់​អន្ដរជាតិ​នោះ ​បាន​ប្រកាស​ពី​ការ​ចូល​និវត្ដន៍​ទៅ​ហើយ​កាល​ពី​យប់មិញ​នេះ​។

​ម្ចាស់​ជើង​ឯក​ Grand Slam ២០ ​សម័យ​កាល​ខាង​លើ​បាន​ចំណាយ​ពេល​ក្នុង​អាជីព​វាយ​កូន​បាល់​នេះ​រយៈ​ពេល​២៤​ឆ្នាំ​មក​ហើយ ​និង​បាន​លេង​មិន​តិច​ជាង​១​៥០០ប្រកួត​នោះ​ទេ។ ​ការ​ចូល​និវត្តន៍​នេះ​ដែរ ​ត្រូវ​បាន​កីឡាករ​វ័យ​៤១​ឆ្នាំ​អះអាង​ថា​ដោយសារ​វ័យ​ជ្រេ​ទៅ​ហើយ ​និង​បញ្ហា​របួស​កើត​មាន​ឡើង​មក​លើ​ខ្លួន​ញឹកញាប់​ណាស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដូច្នេះ​ហើយ នេះ​ជា​ពេល​ល្មម​សម្រាប់​ចូល​និវត្តន៍​ហើយ។

​Federer ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ចំណោម​អ្នក​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ ​ដោយ​គេ​ទទួល​បាន Grand Slam ​២០ ​សម្រាប់​អ្នក​លេខ​២ ​Djokovic ​ឈ្នះ​បាន​២១​ពាន ​និង Nadal ​ឈ្នះ​បាន​២២​ពាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT