Bale ​លេង​នៅ LA FC ​មាន​បញ្ហា​ស្រដៀង​នៅ Real Madrid ​ដែរ​ហើយ​នៅ​ពេល​នេះ​

​ខ្សែ​ប្រយុទ្ធ Gareth Bale ​ដែល​កំពុង​លេង​ឱ្យ​ក្រុម Los Angeles FC ​ចាប់​ផ្ដើម​មាន​បញ្ហា​មិន​សូវ​បាន​លេង​ដូច​កាល​លេង​នៅ Real Madrid ​ដែរ​ហើយ​។

​បន្ទាប់​ពី​ចំណាយ​ពេល​៩​ឆ្នាំ​នៅ Real Madrid ​ខ្សែ​ប្រយុទ្ធ Bale ​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Los Angeles FC ​នៅ​លីគ​អាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​យ៉ាង​ណាមិញ ​ទៅ​ដល់​ភ្លាម​ប្រកួត​ដំបូង​ៗ​ឃើញ​ថា​រូបគេ​ជោគជ័យ​ច្រើន​បាន​លេង​និង​រក​គ្រាប់​បាល់​បាន​ជួយ​ក្រុម។ តែ​ក្រោយ​មក​ទៀត ​ការ​លេង​ចាប់​ផ្ដើម​ថយ​ចុះ ​រហូត​ដល់​ពេល​នេះ​ក្នុង​មួយ​ប្រកួត លេង​មិន​បាន​ដល់​៣០​នាទី​ផង ពោល​គឺ​ផ្លាស់​ប្ដូរ​បន្ដិច​ៗ​ប៉ុណ្ណោះ។

​យ៉ាងណាមិញ វត្ដមាន​របស់ Bale ​ក៏​បាន​ជួយ​ដល់​ក្រុម LA FC ​រក​ចំណូល​បាន​ច្រើន​ផង​ដែរ។ ​ជាក់​ស្ដែង Bale ​បាន​ក្លាយ​ជា​កីឡាករ​ដែល​ក្លឹប​លក់​អាវ​បាន​ច្រើន​ជាង​គេ ​ពោល​គឺ​ច្រើន​ជាង​ Vela ​និង​ Javier Hernandez ​ផង​៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT