Ancelotti ​ថា​នឹង​បោះ ​licence ​គ្រូ​បង្វឹក​ចោល ​បើ Valverde ​រក​មិន​បាន​១០​គ្រាប់​

​លោក Carlo Ancelotti ​បាន​និយាយ​ថា​សុខ​ចិត្ត​បោះ licence ​គ្រូ​បង្វឹក​របស់​ខ្លួន​ចោល ​ប្រសិន​បើ​ខ្សែ​បម្រើ Valverde ​រក​មិន​បាន​១០​គ្រាប់​ទេ​នា​រដូវ​កាល​នេះ​។

​ខ្សែ​បម្រើ​អ៊ុយរុយហ្គាយ​ខាង​លើ​នេះ​រក​បាន​៣​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២​គ្រាប់​ហើយ​ក្នុង​ការ​លេង​៨​ប្រកួត​នា​ដើម​រដូវ​កាល​នេះ​ឱ្យ​ក្រុម Real Madrid។ ​ខណៈ​ដែល​គ្រាប់​បាល់​ដែល​គេ​រក​បាន​ទៀត​សោត សុទ្ធ​តែ​មាន​បច្ចេកទេស​ខ្ពស់ ញាក់​ខ្សែ​ការពារ​ដាច់​ផឹង​ៗ​តែ​ម្ដង។ ​ដោយសារ​តែ​ឃើញ​បែប​នេះ​ហើយ ទើប​លោក Ancelotti ​បាន​ចាត់​ទុក​គេ​ជា​ខ្សែ​បម្រើ​ឆ្នើម​និង​មិន​អាច​ខ្វះ​បាន​ទេ​សម្រាប់​ក្រុម​អធិរាជ​ស​នា​រដូវ​កាល​នេះ​។

​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​បាន​បន្ថែម​ទៀត​ថា​៖ “វា​ចម្លែក​សម្រាប់​ខ្ញុំ​ដែល​រដូវ​កាល​មុន​គាត់​រក​បាន​តែ​មួយ​គ្រាប់។ ​ខ្ញុំ​បាន​ប្រាប់​គាត់ ​ថា​ប្រសិន​បើ​គាត់​មិន​អាច​រក​បាន​លើស​១០​គ្រាប់​ទេ​នា​រដូវ​កាល​នេះ ​ខ្ញុំ​នឹង​បោះlicence របស់​ខ្ញុំ​ចោល។ គាត់​បាន​ប្រឹងប្រែង​លេង​តាំង​ពី​ពេល​នោះ​មក”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT