Ronaldo ​រក​គ្រាប់​បាល់​ដំបូង​នៅ Europa League ​បាន​ហើយ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​គ្រាប់​បាល់​ដំបូង​នា​រដូវ​កាល​នេះ​បាន​ហើយ ​និង​ជា​គ្រាប់​ទី​១​របស់​គេ​ក្នុង​ពាន​រង្វាន់ Europa League ​ផង​ដែរ ​ក្នុង​ការ​ប្រកួត​ដែល Manchester United ​យក​ឈ្នះ​លើ​ក្រុម Sheriff ​ក្នុង​លទ្ធផល ២-០។

​កាល​ពី​ប្រកួត​ទី​១​កន្លង​ទៅ Man Utd ​លេង​មិន​សូវ​បាន​ល្អ​ទេ ​ដោយ​ចាញ់​ក្រុម Real Sociedad ​ក្នុង​ដី​ខ្លួន​ឯង ១-០។ ​តែ​នៅ​ប្រកួត​ទី​២​ក្រៅ​នេះ​វិញ ឃើញ​ថា​ពួកគេ​ធ្វើ​បាន​ល្អ​ច្រើន ​ដោយ​យក​ឈ្នះ​លើ​ក្រុម Sheriff ​បាន​ក្នុង​លទ្ធផល ២-០ ​វិញ។ ដោយ​២​គ្រាប់​នោះ ​រក​បាន​ដោយ Sancho ​១​គ្រាប់ ​និង Ronaldo ​១​គ្រាប់​ដែល​ជា​គ្រាប់​បាល់​ប៉េណាល់ទី។

​នេះ​ជា​គ្រាប់​បាល់​ដំបូង​របស់ CR7 ​នា​រដូវ​កាល​នេះ​ហើយ​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United។ ​មួយ​វិញ​ទៀត វា​ក៏​ជា​គ្រាប់​បាល់​ដែល​គេ​រក​បាន​ដំបូង​ផង​ដែរ​ក្នុង​ពាន​រង្វាន់ UEFA Europa League ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT