Neymar ទទួលបានកាតលឿង ទៅលើការអបអរគ្រាប់បាល់របស់ខ្លួន ហើយគ្មានអុ្នកណាដឹងថាមកពីមូលហេតុអ្វី

Neymar ត្រូវ​បាន​អាជ្ញាកណ្តាលផ្តល់កាតលឿង ក្រោយពេលកីឡាកររូបនេះអបអរសាទរគ្រាប់បាល់ ដោយប្រើស្ទីល​របស់​ខ្លួន​ក្នុង​ការជំនួបដែល​ទទួលបាន​ជ័យ​ជម្នះ ៣-១ របស់ Paris Saint-Germain លើ Maccabi Haifa ហើយ​គ្មាន​នរណា​យល់​ថាមូលហេតុអ្វីបានអាជ្ញាកណ្តាលផ្តល់កាតលឿងនោះទេ។

ខ្សែ​បម្រើ​ស្លាប​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​បី​របស់ PSG កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ដើម្បី​ធ្វើ​ឱ្យ​វា​ឈ្នះ​ពីរ​លើក​ក្នុង​ចំណោម​ពីរ​គ្រាប់​ក្នុង​ការ​ប្រកួត Champions League រដូវ​កាល​នេះ។

បន្ទាប់​ពី​ស៊ុតបញ្ចូលទីទៅលើ Josh Cohen យ៉ាងងាយ Neymar បាន​រត់ទៅអបអរ ដោយ​យក​មេដៃ​ដាក់​ក្បាល​គាត់ ហើយ​រលាស់​អណ្តាត​ចេញមកក្រៅ។

វា​ជា​អ្វី​ដែល​អ្នក​ធ្លាប់បានឃើញ ​ប្រសិន​បើ​អ្នក​បាន​មើល​កីឡាករ​វ័យ ៣០ ឆ្នាំ​រូប​នេះ​លេងនៅ Ligue 1។ អាជ្ញាកណ្តាល Daniel Siebert បានផ្តល់កាតលឿងដល់ Neymar សម្រាប់កាយវិការនោះ។

Neymar បានតវ៉ាថាគាត់គ្មានកំហុសអ្វីនោះទេ ប៉ុន្តែ​វាមិនបានផលនោះទេ។ កំហុសបែបនេះ វាមិនមែនជាបញ្ហានោះទេ វានៅតែជាលទ្ធផលវិជ្ជមានសម្រាប់លោក Christophe Galtier។

អ្នក​គាំទ្រ​បាន​ប្រតិកម្ម​ចំពោះ​កីឡាករសញ្ជាតិ​ប្រេស៊ីលរូបនេះ​ ថាខ្វះការគោរពទៅចំពោះកាយវិការអបអរនេះ។

មនុស្សម្នាក់បាននិយាយថា “កីឡាករដែលខ្ញុំស្អប់បំផុត មិនធ្លាប់បានឃើញ”។

ម្នាក់​ទៀត​បាន​បញ្ចេញ​មតិ​ថា៖ “Neymar ​ត្រូវ​បានផ្តល់កាតលឿង ​សម្រាប់​ការ​ធ្វើ​អ្វី​ដែល​វា​អយុត្តិធម៌”។

អ្នក​ទី​បី​បាន​បង្ហោះ​សារ​ថា “គាត់​ត្រូវ​បាន​គេ​ដាក់​ពិន័យ​ចំពោះ​ការ​លេង​សើច​នៅ​លើ​ទីលាន”។

ខណៈពេលដែលមាននរណាម្នាក់បាននិយាយថា “កីឡាករ Maccabi Haifa មិនមានអារម្មណ៍ខឹងសម្បារចំពោះការអបអររបស់គាត់នោះទេ ហើយអាជ្ញាកណ្តាលផ្តល់កាតលឿងអោយគាត់ដោយចៃដន្យនោះទេ”៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT