មិត្តរួមក្រុមអង់គ្លេស Jude Bellingham និង Phil Foden បានជាប់ពាក់ព័ន្ធក្នុងជម្លោះដ៏អាក្រក់មួយនៅចុងបញ្ចប់នៃជ័យជម្នះរបស់ Manchester City លើក្រុម Borussia Dortmund។
Man City បានតាមពីក្រោយដើម្បីយកឈ្នះ Dortmund ២-១ ក្នុងការប្រកួត Champions League កាលពីយប់ថ្ងៃពុធ។
Bellingham បានធ្វើអោយក្រុមខ្លួននាំមុខនៅ Etihad ជាមួយនឹងការតែតបាល់បញ្ចូលទីនៅដើមតង់ទីពីរ។
ប៉ុន្តែ Man City បានតាមស្មើវិញក្នុងរយៈពេល ១០ នាទី ដោយការស៊ុតបាល់ពីចម្ងាយយ៉ាងអស្ចារ្យពី John Stones។
ជៀសមិនរួច Erling Haaland បានរកគ្រាប់បាល់ជ័យជម្នះទៅលើអតីតក្លឹបរបស់គាត់។
គាត់រកគ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្រោយ ៤ នាទីពីការតាមស្មើរបស់ Stones ដើម្បីដណ្តើមបានបីពិន្ទុសម្រាប់ក្រុមម្ចាស់ផ្ទះ។
នៅពេលចុងក្រោយនៃការប្រកួត Bellingham បានប៉ះទង្គិចជាមួយ Foden ខណៈដែល City ទទួលជ័យជម្នះ។
បន្ទាប់ពី Foden បានទាក់ជើងខ្សែការពារ Thomas Meunier របស់ Dortmund នៅជិតទង់ជាតិជ្រុងនោះឲ្យដួល Bellingham បានប្រញាប់ប្រញាល់ទៅការពារមិត្តរួមក្រុមរបស់គាត់ដោយរុញច្រានកីឡាករ Man City រូបនេះ ទុកជាការសងសឹក។
កីឡាករទាំងពីរត្រូវបានបំបែកចេញភ្លាមៗ ជាមួយនឹងការប៉ះទង្គិចគ្នាដែលបណ្តាលឱ្យមានកាតលឿងសម្រាប់ Foden និង Meunier ដែលបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះការត្រូវពិន័យ។
កីឡាករទាំងពីរត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បញ្ចូលក្នុងក្រុមរបស់លោក Gareth Southgate សម្រាប់ការប្រកួត Nations League នាពេលខាងមុខជាមួយក្រុមអ៊ីតាលី និងអាល្លឺម៉ង់៕
ប្រភព៖ sportbible
