De Gea៖ Man Utd ​សម​លេង​ពាន​រង្វាន់ UEFA Champions League ​

​អ្នក​ចាំទី David de Gea ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​សក្ដិសម​ក្នុង​ការ​លេង​នៅ​ពាន​រង្វាន់ UEFA Champions League ​មិន​មែន​លេង​នៅ Europa League ​ទេ​។

​នៅ​រាត្រី​នេះ ​ក្រុម​បិសាច​ក្រហម Man Utd ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ Sheriff ​នា​ពាន​រង្វាន់ UEFA Europa League ​សម្រាប់​សប្ដាហ៍​ទី​២។ ​ដោយ​កាល​ពី​សប្ដាហ៍​ទី​១​កន្លង​ទៅ ពួកគេ​បាន​លេង​ចាញ់​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ១-០ រួច​ទៅ​ហើយ។ ​ដូច្នេះ​នៅ​រាត្រី​នេះ ​ក្រុម​បិសាច​ក្រហម​ទាមទារ​យក​៣​ពិន្ទុ​ត្រលប់​មក​វិញ​ឱ្យ​បាន​ហើយ។

​យ៉ាងណាមិញ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​អ្នក​ចាំទី David de Gea ​របស់​ក្រុម Man Utd ​បាន​និយាយ​បែប​នេះ​ថា​៖ “ជា​រឿង​ពិត សម្រាប់​ខ្ញុំ ​យើង​គួរ​តែ​លេង​នៅ​ពាន​រង្វាន់ Champions League ​ប៉ុន្តែ​នេះ​ជា​ពាន​ដែល​យើង​ត្រូវ​ប្រកួត​នា​រដូវ​កាល​នេះ។ យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​”។

​សូម​បញ្ជាក់​ថា​ក្រុម Sheriff ​នេះ​ដែរ ​ជា​ក្លឹប​តួច​មួយ​នៅ​ម៉ូដូវ៉ា ​ប៉ុន្តែ​សមត្ថភាព​របស់​ពួកគេ​មិន​ធម្មតា​នោះ​ទេ។ កន្លង​ទៅ ពួកគេ​ធ្លាប់​លេង​ដល់ UEFA Champions League ​និង​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ថែម​ទៀត​ផង​ក្នុង​លទ្ធផល ២-១ ​នៅ​កីឡដ្ឋាន Bernabue។ ​កីឡដ្ឋាន​របស់​ពួកគេ ​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន ៨ ៨០០​នាក់​ប៉ុណ្ណោះ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT