ក្រុម Juventus លេងប្រកួតទី២នៅក្របខណ្ឌ UEFA Champions League នៅយប់មិញនេះ បានបរាជ័យក្រោមថ្វីជើងក្រុម Benfica ក្នុងលទ្ធផល ២-១ ទៀតហើយ។
កាលពីប្រកួតទី១កន្លងទៅ Juventus លេងចាញ់ក្រុម PSG ក្នុងលទ្ធផល ២-១។ ស្របពេលប្រកួតទី២នៅយប់មិញនេះទៀត ក្នុងទឹកដីរបស់ខ្លួនឯងផង ក៏ស្រាប់តែទទួលបានលទ្ធផលបរាជ័យទៀតក្រោមថ្វីជើងរបស់ក្រុម Benfica ២-១ ទៀត។ ជាមួយលទ្ធផលចាញ់២ប្រកួតជាប់គ្នានេះហើយ អាចនឹងធ្វើឱ្យកៅអីអ្នកចាត់ការ Allegri ក្ដៅឡើងហើយ។ ខណៈដែលឱកាសសម្រាប់ឡើងទៅជុំបន្ដនៃពានរង្វាន់ UEFA Champions League ក៏ស្រពិចស្រពិលដែរ ព្រោះ២ប្រកួត មិនទាន់បាន១ពិន្ទុនៅឡើយទេ។
ស្របពេលក្នុងពូល H នេះដែរ ក្រុមកំពូលតារាង PSG និងក្រុមលេខ២ Benfica សុទ្ធតែមាន៦ពិន្ទុពេញដូចគ្នា និងមានគ្រាប់បាល់ចំណេញ៣គ្រាប់ស្មើគ្នាថែមទៀត។ ប្រកួតបន្ទាប់គឺ PSG ប៉ះ Benfica និងក្រុម Juventus ប៉ះជាមួយក្រុមបាតតារាងដែរគឺ Maccabi Haifa ៕


