ក្រុម Manchester City បានបន្ដជ័យជម្នះរបស់ខ្លួនក្នុងពានរង្វាន់ UEFA Champions League ទៀត ក្រោយពីយកឈ្នះលើក្រុម Dortmund បានក្នុងលទ្ធផល ២-១។
សម្រាប់ការប្រកួតសប្ដាហ៍ទី២នៅយប់មិញ ក្រុមម្ចាស់ផ្ទះ Man City បុកពោះបន្ដិចដែរ នៅពេល Bellingham រកគ្រាប់បាល់នាំមុខឱ្យ Dortmund បានមុននៅនាទី៥៦។ តែយ៉ាងណាការប្រកួតឈានដល់នាទី៨០ Stones ក៏អាចរកគ្រាប់បាល់តាមស្មើវិញបាន មុនពេលខ្សែប្រយុទ្ធ Haaland ថែមគ្រាប់ទី២ទៀត ដើម្បីយកឈ្នះលើក្រុម Dortmund ក្នុងលទ្ធផល ២-១ តែម្ដង។
ក្រោយពីចប់ការប្រកួតទៅ លោក Pep Guardiola បាននិយាយសរសើរចំពោះសមត្ថភាពរបស់ Haaland ខ្លាំងមែនទែន។ លោកបានប្រៀបធៀបខ្សែប្រយុទ្ធរូបនេះទៅនឹងវីរបុរសក្រុម FC Barcelona លោក Johan Cruyff ដែលតែងតែផ្លាស់ប្ដូរការប្រកួតបានជានិច្ចនៅពេលចូលទីលាន៕


