ម្ចាស់ក្លឹប Chelsea លោក Todd Boehly ចង់ឱ្យមានការប្រកួត Premier League All-Star ដូចកីឡានៅអាមេរិក

Todd Boehly ចង់ចាប់ផ្តើមការប្រកួត All-Star Premier League ខាងជើង ទល់នឹង All-Star Premier League ខាងត្បូង។

ប្រធានក្លឹប Chelsea ថ្មីបានបង្ហាញពីផែនការធ្វើបដិវត្តន៍របៀបប្រកួតខ្លះៗនៃបាល់ទាត់អង់គ្លេស ដើម្បីព្យាយាមបង្កើនប្រាក់ចំណូលពីការផ្សាយ រួមទាំងការប្រកួតវគ្គជម្រុះដើម្បីកំណត់ថាអ្នកណាធ្លាក់ និងអ្នកណាលេងនៅ Premier League និងការប្រកួត All-Star ដូចដែលមាននៅ NBA និង MLB។

ម្ចាស់សហគ្រប់គ្រងថ្មីរបស់ក្រុមតោខៀវ ដែលជាម្ចាស់ភាគហ៊ុននៃក្រុម Los Angeles ផងដែរគឺ Dodgers ក្នុង Major League Baseball និង Lakers នៅក្នុង NBA បានប្រាប់សន្និសីទញូវយ៉កថាគាត់បានបំផុសគំនិតជាមួយសមភាគី Premier League រួចហើយ។

Boehly បាននិយាយថា “ទីបំផុតខ្ញុំសង្ឃឹមថា Premier League ទទួលបានមេរៀនបន្តិចបន្តួចពីកីឡាអាមេរិក។ ហើយពិតជាបានចាប់ផ្តើមគិត ហេតុអ្វីបានជាយើងមិនធ្វើការប្រកួតជាមួយក្រុមបាតតារាងទាំងបួន ហេតុអ្វីបានជាមិនមានការប្រកួត All-Star?

“មនុស្សកំពុងនិយាយអំពីប្រាក់កាន់តែច្រើនដូចពីរ៉ាមីត នៅក្នុងការប្រកួត MLB All-Star ឆ្នាំនេះ យើងរកបាន ២០០ លានដុល្លារពីការប្រកួតនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ។

“ដូច្នេះយើងគិតថាយើងអាចធ្វើការប្រកួត All-Star Premier League ខាងជើង ទល់នឹង All-Star Premier League ខាងត្បូង”៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT