Usian Bolt ស៊ុត​២គ្រាប់​ឲ្យ​ក្លឹប​នៅ​អូស្ត្រាលី ឈ្នះ​យ៉ាង​ស្រួល

Usian Bolt ​កីឡាករ​រត់​ប្រណាំង​លឿន​ជាង​គេ​លើ​លោក បាន​បញ្ចប់​អាជីព​រត់​ប្រណាំង​របស់​ខ្លួន ហើយ​មក​ផ្ដើម​ជា​ថ្មី​ក្នុង​វិស័យ​បាល់ទាត់​វិញ​ម្ដង។

Bolt ​បាន​ចាប់​អាជីព​ជាមួយ​ក្រុម Central Coast Mariners ​នៅ​ប្រទេស​អូស្ត្រាលី ​ហើយ​យប់មិញ​នេះ​រូបគេ​ក៏​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ផង​ដែរ។ ក្នុង​នោះ ​បុរស​វ័យ​៣២​ឆ្នាំ​រក​បាន​ដល់​ទៅ​២​គ្រាប់​ឯ ណោះ ​ក្នុង​ការ​លេង​មិត្តភាព​ទល់​ក្រុម Macarthur South West ។ ​២​គ្រាប់​នេះ គឺ​ជួយ​ឱ្យ​ Central Coast Mariners ​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ​ ៤-០ ឯ​ណោះ។

ក្រោយ​ចប់​ការ​ប្រកួត ​កីឡាករ​ខាង​លើ​បាន​និយាយ​ដែរ​ថា​៖ “ការ​លេង​ដំបូង​របស់​ខ្ញុំ ​ហើយ​រក​បាន​២​គ្រាប់ ​គឺ​វា​ពិត​ជា​មាន​អារម្មណ៍​ល្អ​មែន។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​មក​ទី​នេះ ​ហើយ​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់។ ​នេះ​ជា​អ្វី​ដែល​ខ្ញុំ ​ចង់​បង្ហាញ​ពិភព​លោក​ថា ​ខ្ញុំ​អាច​ធ្វើ​វា​បាន”៕ប្រភព៖ BBC

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT