ក្លឹប Real Madrid បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ កំណត់ត្រូវប៉ះសត្រូវចាស់ Liverpool នាវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ២៨ ឧសភា មានផ្សាយផ្ទាល់លើទំព័រ CTS Sports។ ក្រៅពីជ័យជម្នះលើ Man City គេក៏សង្កេតឃើញកីឡាកររបស់អធិរាជស ជាច្រើនបានឈ្នះពានឯកត្តជនមួយចំនួនប្រចាំវគ្គ។
ជាក់ស្តែងដូចករណី Vinicius Junior ក៏ទទួលបាននាមជាអ្នករកបានគ្រាប់បាល់ល្អបំផុតប្រចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ នោះគឺគ្រាប់បាល់អូសពាក់កណ្តាលតារាង ដែលគេធ្វើបានកាលពីជើងទី ១ ទល់ Man City នៅឯទឹកដី Etihad។ កីឡាករវ័យក្មេងប្រេស៊ីល ទទួលបានការបញ្ជូនបាល់ចេញពី Ferland Mendy នៅខ្សែស្របខាងឆ្វេង ហើយអូសផុត Fernandinho និងឆ្លងមកដល់ប្រអប់ទី បញ្ចប់ផុតដៃ Ederson យ៉ាងស្អាត។
ទស្សនាវីដេអូខាងក្រោម៖
🤯👏 @vinijr's masterclass in Manchester has been chosen as the 🔝 goal of the #UCL semi-finals! pic.twitter.com/SXNjDoQcqI
— Real Madrid C.F. 🇬🇧🇺🇸 (@realmadriden) May 5, 2022
គួរឲ្យដឹងថា គ្រាប់ពេជ្រវ័យ ២១ ឆ្នាំ បានចូលរួមយ៉ាងសកម្មឲ្យក្លឹបដឹកនាំដោយលោក Carlo Ancelotti រដូវកាលនេះ ដោយរកបាន ១៨ គ្រាប់និង Assist ១៩ លើក នៅការបង្ហាញខ្លួន ៤៨ ប្រកួត។ ក្នុងនោះ ក៏មានចំណែក ៣ គ្រាប់និង Assist ៧ លើកនៅពានអឺរ៉ុប UCL ផងដែរ៕
ប្រភព៖ BeSoccer