ក្រុមកាំភ្លើងធំ Arsenal នឹងលក់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នៅខែមករាឆ្នាំ២០២២ខាងមុខនេះហើយ ក្រោយពីកីឡាកររូបនេះមានបញ្ហាមិនចេះសោះមួយរយៈមកនេះ។
ដោយសារតែបញ្ហាមិនគោរពវិន័យ ក្រុម Arsenal បានដក Aubameyang ចេញពីតំណែងប្រធានក្រុមទៅហើយ ខណៈដែលរូបគេផ្ទាល់ក៏ត្រូវពិន័យមិនឱ្យលេងរហូតដល់ខែមករាផងដែរ។ នេះជាការពិន័យរបស់ក្លឹបផ្ទាល់តែម្ដងទៅលើខ្សែប្រយុទ្ធខាងលើ ក្រោយពីរូបគេមិនបានបង្ហាញការគោរពវិន័យ។ ដោយក្រៅពីការពិន័យនេះដែរ ក្រុមរបស់លោក Mikel Arteta ក៏ចង់បញ្ចេញអតីតកីឡាករ Dortmund នេះចេញនៅខែមករាខាងមុខផងដែរ។
មានក្លឹបជាច្រើនកំពុងចង់បានរូបគេ ដោយសូម្បីតែ FC Barcelona ចង់មានបំណងនាំយកទៅដែរ។ តែតម្លៃពលកម្មរបស់គេ ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ គឺជាអ្វីដែលធ្វើឱ្យក្លឹបជាច្រើនពិបាកក្នុងការយករូបគេ ព្រោះតម្លៃនេះខ្ពស់ខ្លាំងពេកហើយ៕ ប្រភព៖ DAILYMAIL