នៅវេលាម៉ោង ០៣:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ២៤ កុម្ភៈ នៅឯទឹកដីអេស្ប៉ាញ នឹងមានការប្រកួតរវាងក្លឹប Atletico Madrid ទល់ក្លឹប Man Utd ជាជំនួបជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។
សារនេះគឺជាការប៉ះគ្នាដ៏ជក់ចិត្ត ស្របពេលដែល United ក៏មានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ហើយ At Madrid កំពុងមានខ្សែប្រយុទ្ធសំខាន់ ២ រូបនៅជួរមុខ រួមមាន Luis Suarez និង Antoine Griezmann។ មុនឈានដល់ការប្រកួត ក្រឡេកទៅកីឡាករអ៊ុយរុយហ្គាយក៏បាននិយាយនូវពាក្យពេចន៍មួយចំនួនអំពីកីឡាករព័រទុយហ្គាល់ផងដែរ។
នៅបទសម្ភាសន៍ជាមួយ Mundo Deportivo ខ្សែប្រយុទ្ធ Suarez ថា៖ “Ronaldo គេនៅតែបង្ហាញចេញមក នូវរបៀបជាកីឡាករដូចជាខ្លួនគេ ពីមុនល្អយ៉ាងម៉េច ឥឡូវគឺនៅតែអ៊ីចឹង ហើយនៅ United គេកាន់តែជាចំណែកសំខាន់ ដូច្នេះយើងត្រូវតែប្រយ័ត្នឲ្យមែនទែនជាមួយការទល់កីឡាករប្រភេទនេះ”។
លោកបន្ថែមថា៖ “ចង់ឈ្នះ Champions League គឺត្រូវតែលេងតតាំងក្រុមខ្លាំង ដូច្នេះនេះជាមូលហេតុដែល United នៅទីនេះ ក្នុងនាមជាក្រុមល្អបំផុតមួយនៅអឺរ៉ុប ដូច្នេះយើងត្រូវតែប្ដូរផ្ដាច់យកឈ្នះទៅលើក្រុមណាៗទាំងអស់”៕ ប្រភព៖ Mundo Deportivo