នៅវេលាម៉ោង ០២:៤៥ នាទីទាបភ្លឺ ក្លឹបតោខៀវ Chelsea នឹងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្លឹប Everton ជាជំនួបជុំទី ១៧ នៅក្របខ័ណ្ឌ Premier League តែមុនប្រកួតប៉ុន្មានម៉ោង យើងទទួលដំណឹងមកថា ខាងក្រុមម្ចាស់ផ្ទះ បានតេស្តរកឃើញកីឡាករ ៣ រូបមានផ្ទុកជំងឺកូវីដ-១៩។
Chelsea ក៏ជាក្រុមមួយដែលរងផលប៉ះពាល់ ពីការរាតត្បាតជំងឺកូវីដ-១៩ លក្ខណៈធ្ងន់ធ្ងរសារជាថ្មី នៅទឹកដីចក្រភពអង់គ្លេសសារនេះផងដែរ។ ដោយនេះសរុបមានកីឡាករ ៤ រូបហើយ បន្ទាប់ពី ខ្សែបម្រើ Mateo Kovacic ដែលកំពុងសម្រាកព្យាបាល។ យ៉ាងណា ៣ រូបចុងក្រោយ ដែលទើបតែតេស្តឃើញវិជ្ជមាន ពុំត្រូវបានក្លឹបបង្ហើបអត្តសញ្ញាណថាជាកីឡាកររូបណាខ្លះឡើយ។
ដូច្នេះលោក Thomas Tuchel នឹងត្រូវផ្លាស់ប្តូរប្រព័ន្ធកីឡាករ ក៏ដូចជាយុទ្ធសាស្រ្តប្រកួតរបស់ខ្លួនភ្លាមៗ ហើយរំលងដល់ម៉ោងទាបភ្លឺ កីឡាករសំខាន់ណាខ្លះ អវត្តមាន នោះគឺយើងនឹងដឹងច្បាស់ហើយ ថានរណាមានផ្ទុកជំងឺកូវីដ-១៩។ រំឭកដែរថា ទៅមើលក្លឹប Tottenham Hotspur និង Man Utd ឯណោះវិញ ក៏ត្រូវបានលុបការប្រកួតជាបន្តបន្ទាប់ផងដែរ ដោយសារបញ្ហាដ៏ធំសារនេះ៕
ប្រភព៖ Sportsmole