ក្លឹប PSG បានមើលឃើញខ្សែប្រយុទ្ធ Mohamed Salah មករួមក្រុម ប្រសិនបើកីឡាករ Kylian Mbappe ពិតជាសម្រេចចិត្តចាកចេញពីបារាំងមែន។
Mbappe នៅសល់កុងត្រាជាមួយក្រុម PSG ដល់ឆ្នាំ២០២២ ប៉ុន្តែនៅរដូវកាលនេះមានក្លឹបជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចង់បានគេទៅហើយ។ ដោយក្នុងនោះ ក្លឹបយក្សអេស្ប៉ាញ Real Madrid ទំនងខ្លាំងជាងគេ ព្រោះពួកគេតាមទិញកីឡាករវ័យ២២ឆ្នាំតាំងពីឆ្នាំមុនមកហើយ គ្រាន់តែពេលនោះតម្លៃខ្លួនខ្ពស់ខ្លាំងពេកមិនអាចសម្រេចបាន។
ដោយមើលឃើញពីការចង់បានពីសំណាក់ក្លឹបដទៃច្រើនពេក ក្រុម PSG ក៏មានរៀបចំគម្រោងជាស្រេចហើយដែរ។ ក្នុងនោះ ក្រុមដឹកនាំដោយលោក Mauricio Pochettino ចង់បាន Salah របស់ក្រុម Liverpool ។ កីឡាករអេហ្ស៊ីបនេះ ក៏ទំនងជានឹងចាកចេញពី Anfield ដែរ ក្រោយពីមានដំណឹងថាមិនសូវសប្បាយចិត្តប៉ុន្មាននោះទេ៕
ប្រភព៖ DailyMail