Pep ​ថា​លោក​តែងតែ​ចង់​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស​

​លោក Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​អះអាង​ថា​លោក​មាន​ក្ដី​ស្រមៃ​ជា​យូរ​មក​ហើយ​ក្នុង​ការ​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស​នេះ​។

​Pep ​ល្បី​ឈ្មោះ​ខ្លាំង​ពេល​ដឹក​នាំ​ក្រុម FC Barcelona ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន។ បន្ទាប់​មក​លោក ​បាន​ទៅ​បន្ដ​អាជីព​នៅ​ក្រុម Bayern Munich ​ទៀត ​មុន​ពេល​សម្រេច​ចិត្ត​មក​អង់គ្លេស ​ដឹក​នាំ​ក្រុម Man City។ ​អាជីព​ដឹក​នាំ​ក្រុម​របស់​លោក តែងតែ​ជោគជ័យ​ជា​និច្ច ពោល​គឺ​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​ក្នុង​ប្រទេស​នោះ។

​ការ​មក​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស​នេះ ត្រូវ​បាន​លោក Pep ​បញ្ជាក់​ថា​ជា​ក្ដី​ស្រមៃ​របស់​លោក​តាំង​ពី​យូរ​មក​ហើយ។ Premier League ​ជា​លីគ​ប្រកួត​ប្រជែង ​ដែល​អ្នក​ចាត់ការ​ភាគ​ច្រើន​ចូល​ចិត្ត​មក​ដឹក​នាំ​ក្រុម​នៅ​ទី​នេះ។ គ្រប់​ការ​ប្រកួត​សុទ្ធ​តែ​អាច​និយាយ​បាន​ថា​ជា​ការ​ប្រកួត​ពិបាក​នឹង​ដឹង​លទ្ធផល​មុន​ទាំង​អស់៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT