Fred ​ថា Man Utd ​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់​នា​រដូវ​កាល​នេះ​

​Fred ​ខ្សែ​បម្រើ​កំពុង​ឡើង​ជើង​របស់​ក្រុម​បិសាច​ក្រហម Manchester United ​បាន​អះអាង​ថា​រដូវ​កាល​នេះ ​ក្រុម​របស់​ខ្លួន​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់​តែ​ម្ដង​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ Premier League ​។

​ក្រុម​បិសាច​ក្រហម Man Utd ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Arsenal ​នៅ​រាត្រី​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​Fred ​បាន​ហៅ​ថា​ជា​ប្រកួត​សំខាន់​ខ្លាំង​ណាស់ ព្រោះ​ក្រុម​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​បន្ដ​ប្រជែង​តំណែង​កំពូល​តារាង​ជាមួយ​ក្រុម Manchester City ​ក្រោយ​ពី​ចាញ់​ដល់​ទៅ​៤​ពិន្ទុ​ទៅ​ហើយ។

​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​នេះ បាន​និយាយ​ទៀត​ថា​រដូវ​កាល​នេះ​រូបគេ​មាន​ភាព​ជឿ​ជាក់​លើ​សមត្ថភាព​សមាជិក​ក្រុម​ទាំង​អស់​ថា​នឹង​ធ្វើ​បាន​ល្អ។ ​Man Utd ​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់​ដើម្បី​ស្វែង​រក​ឱកាស​លើក​ពាន ​បើ​ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT