ខ្សែបម្រើប្រយុទ្ធ Philippe Coutinho នឹងមិនចាកចេញទៅណានោះទេ ព្រោះអ្នកចាត់ការថ្មី Koeman បានដាក់ឈ្មោះរូបគេក្នុងបញ្ជីកីឡាករដែលត្រូវប្រើប្រាស់។
អតីតកីឡាករ Liverpool តាំងពីផ្លាស់ទៅលេងនៅ FC Barcelona មក រូបគេមិនមានឱកាសបង្ហាញសមត្ថភាពនោះទេ ហើយរដូវកាលមុននេះត្រូវក្រុម Bayern Munich ខ្ចីជើងថែមទៀត។ តែការទៅលេងនៅក្លឹបយក្សអាល្លឺម៉ង់នេះ កីឡាករប្រេស៊ីលរូបនេះមានឱកាសបានលេងច្រើន ហើយចុងក្រោយនេះជួយក្រុម Bayern Munich លើកបាន UEFA Champions League ថែមទៀតផង។
ឃើញលេងល្អឡើងវិញនេះហើយ ទើបបានជាអ្នកចាត់ការថ្មី Koeman របស់ក្រុម Barcelona ចង់រក្សារូបគេទុកដើម្បីប្រើប្រាស់រដូវកាលក្រោយ។ ដោយលោក អះអាងថារដូវកាលថ្មីខាងមុខនេះ រូបគេនឹងមានឱកាសលេងជាទៀងទាត់ឡើងវិញមិនខាននៅក្រុម Barcelona ៕ប្រភព dailymail