ក្រុម Sevilla បានយកឈ្នះលើក្រុម Manchester United ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League នៅយប់មិញនេះ។សម្រាប់ការប្រកួតនេះដែរ ក្រុមបិសាចក្រហម Manchester United ជាអ្នករកគ្រាប់បាល់បានមុន ដោយ Bruno ប៉ុន្តែវាមិនអាចជួយក្រុមឱ្យទទួលបានជ័យជម្នះនោះទេ។ ជាក់ស្ដែង ក្រុម Sevilla ក៏បានវាយបកវិញតាមស្មើនៅតង់ទី១ និងរកបានគ្រាប់បាល់បន្ថែមទៀតនៅតង់ទី២។ ចប់ការប្រកួត ក្រុម Sevilla ក៏បានយកឈ្នះលើក្រុម Man Utd ក្នុងលទ្ធផល ២-១។
គេសង្កេតឃើញថាក្នុងការប្រកួតនោះ ក៏មានការប៉ះសម្ដីគ្នារវាងមិត្តរួមក្រុម Bruno និងខ្សែការពារ Victor Lindelof ផងដែរ ក្រោយពីក្រុម Sevilla រកបានគ្រាប់បាល់ទី២៕