នៅប្រកួតដំបូងក្រោយជាប់ឈ្មោះជាក្រុមឈ្នះជើងឯករដូវកាល ២០១៩/២០ របស់ Liverpool គឺបានរងបរាជ័យដោយលទ្ធផល ៤-០ ក្រោមថ្វីជើងរបស់ Manchester City។
នៅបរាជ័យនេះសោតក្រៅពីរបូតពិន្ទុ ក៏បានរុញឲ្យក្រុមរបស់លោក Jurgen Klopp ជាប់ឈ្មោះក្នុងកំណត់ត្រាដ៏អាក្រក់តាំងពី ២៨ ឆ្នាំមុន ដែលខកខានការរកគ្រាប់បាល់នៅ ៥ ប្រកួតក្រៅដីជាប់គ្នា។ កំណត់ត្រានេះកើតឡើងចុងក្រោយបង្អស់នៅខែមេសា ឆ្នាំ ១៩៩២ ដែលកាលនោះគឺ Liverpool មិនអាចរកបានសូម្បីមួយគ្រាប់នៅប្រកួតក្រៅដីជាបន្តបន្ទាប់។
ទាំង ៥ ប្រកួតក្រៅដី ដែលហង្សមិនអាចរកបានគ្រាប់បាល់ មានដូចជាពេលប៉ះ Man City ចាញ់ ៤-០ កាលប៉ះ Everton ស្មើ ០-០ កាលប៉ះ Chelsea ចាញ់ ២-០ កាលប៉ះ Watford ចាញ់ ៣-០ និងកាលប៉ះ At Madrid នៅ UCL ចាញ់ ១-០៕
ប្រភព៖ Goal