នៅតារាង LaLiga គិតត្រឹមជុំទី ៣៣ ក្លឹប Real Madrid បាននាំមុខទៅលើ Barcelona ចំនួន ៤ ពិន្ទុក្រោយពីប្រកួតចុងក្រោយអ្នកមានបុណ្យហាក់ភ្លាត់ស្នៀតច្រើន។
៤ ពិន្ទុនាំមុខហាក់ធ្វើឲ្យក្រុមរបស់លោក Zinedine Zidane កក់ក្តៅចិត្តកាន់តែខ្លាំង ស្របពេលដែលការប្រកួតនៅ LaLiga សេសសល់តែ ៥ ជុំទៀតតែប៉ុណ្ណោះ។ ប៉ុន្តែលំដាប់ពិន្ទុនាំមុខចំនួន ៤ ពិន្ទុនេះក៏អាចនឹងកាត់សេចក្តីដឹងឈ្នះចាញ់ត្រឹមជុំទី ៣៧ ផងដែរ ប្រសិនណា Real Madrid នៅតែរក្សាជ័យជម្នះជាហូរហែ។
តើប្រកួតសេសសល់របស់ក្រុមទាំងពីរត្រូវជួបក្រុមណាខ្លះ យើងធ្វើការបង្ហាញដូចខាងក្រោម៖
- ជុំទី ៣៤: Real Madrid ប៉ះ Athletic – Barcelona ប៉ះ Villarreal
- ជុំទី ៣៥: Real Madrid ប៉ះ Alalves – Barcelona ប៉ះ Espanyol
- ជុំទី ៣៦: Real Madrid ប៉ះ Granada – Barcelona ប៉ះ Valladolid
- ជុំទី ៣៧: Real Madrid ប៉ះ Villarreal – Barcelona ប៉ះ Osasuna
- ជុំទី ៣៨: Real Madrid ប៉ះ Leganes – Barcelona ប៉ះ Alaves៕
ប្រភព៖ AS