គិត​តម្លៃ​ផ្ទេរ​ចុះ​ផ្ទេរ​ឡើង Neymar ​នាំ​មុខ​ដាច់​គេ ខណៈ Lukaku ឈរ​លេខ ៣

បើ​និយាយ​ពី​កីឡាករ​ថ្លៃ​បំផុត​ក្នុង​លោក គឺ​ប្រាកដ​ណាស់​មាន​ឈ្មោះ​របស់ Neymar Jr ឈរ​នៅ​លំដាប់​ទី ១ ​ក្រោយ​រូប​គេ​បាន​ចាកចេញ​ពី Barcelona មក​កាន់ PSG នា​ឆ្នាំ ២០១៧ ជាមួយ​តម្លៃ​ដ៏​មហាសាល។

ដោយ​ឡែក​បើ​និយាយ​អំពី​តម្លៃ​ផ្ទេរ​ចេញ​សម្រេច បូក​ទាំង​ការ​ផ្ទេរ​ចេញ​ចាស់​ថ្មី នោះ​ក៏​នៅ​តែ​ Neymar ឈរ​លេខ ១ ដដែល ប៉ុន្តែ​អ្នក​នៅ​ចំណាត់ថ្នាក់​បន្ទាប់​គឺ​មាន​ការ​ប្រែប្រួល។

តាម​របាយការណ៍​ពី TransferMarkt យើង​សូម​ច្បិច​យក​មក​បង្ហាញ​ចំណាត់ថ្នាក់​ទាំង ៥ ដូច​ត​ទៅ៖

  • Neymar ផ្ទេរ​ចេញ ២ លើក តម្លៃ​សរុប ៣១០,២ លាន​អឺរ៉ូ
  • Ronaldo ផ្ទេរ​ចេញ​ ៣ លើក តម្លៃ​សរុប ២៣០ លាន​អឺរ៉ូ
  • Lukaku ​ផ្ទេរ​ចេញ ៥ លើក ​តម្លៃ​សរុប ២០៣,៦ លាន​អឺរ៉ូ
  • Di Maria ផ្ទេរ​ចេញ ៤ លើក តម្លៃ​សរុប ១៧៩ លាន​អឺរ៉ូ
  • Morata ផ្ទេរ​ចេញ ៥ លើក តម្លៃ​សរុប ១៧៩ លាន​អឺរ៉ូ

បញ្ជាក់​ថា​សម្រាប់ Neymar ​មាន​ប្រវត្តិ​ធ្លាប់​ផ្ទេរ​ពី Santos មក​កាន់​ក្លឹប FC Barcelona រី​ឯ Ronaldo មាន​ប្រវត្តិ​ផ្ទេរ​ចេញ​ពី Sporting ទៅ Man Utd, Man Utd ទៅ Real និង Real ទៅ Juventus៕

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT