ហ្គេមបាល់ទាត់ PES 2020 គឺជាហ្គេមដ៏ពេញនិយមមួយ ដែលអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ចាស់ថ្មីរមែងស្គាល់គ្រប់ៗគ្នា។
តាមការឲ្យដឹងពីក្រុមហ៊ុនអភិវឌ្ឍហ្គេម Konami បានទម្លាយនូវដំណឹងល្អមួយ ថាការប្រកួត UEFA Euro 2020 នឹងត្រូវបានបញ្ចូលទៅក្នុងហ្គេម eFootball PES 2020 នៅថ្ងៃទី ៤ មិថុនាខាងមុខនេះហើយ ដែលវាជាការអាប់ដែតសម្រាប់ Data Pack ជំនាន់ ៧.០។
ក្នុងការអាប់ដែតនេះអ្នកនឹងទទួលបានកំណែប្រែសំខាន់ៗដូចតទៅ៖
- ក្រុមជម្រើសជាតិរបស់ UEFA ទាំង ៥៥ ក្រុមនឹងមានឲ្យលេង រួមទាំងឈ្មោះកីឡាករពេញឈុត និងឈុតសម្លៀកបំពាក់ចុងក្រោយបង្អស់
- ការបន្ថែមនូវកីឡដ្ឋាន Wembley Stadium និង Saint Petersburg Stadium ដែលបានរចនាថ្មី
- ការប្រកួតព្រឹត្តិការណ៍ UEFA Euro 2020៕
ប្រភព៖ Soccerladuma
អត្ថបទទាក់ទង
Marcus Rashford នឹងជួបមេថ្មី Man Utd ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយ Ten Hag
Chelsea ផ្តល់សំណើរដ៏ភ្ញាក់ផ្អើលដល់ Conte
អីយ៉ាស់! ក្លឹប Barcelona កំពុងស្វែងរកកីឡាករប្រាំនាក់បន្ថែមក្នុងតំណែងបួនផ្សេងគ្នានៅរដូវក្តៅនេះ
ទុក្ខលើវេទនា Bruno និង Rashford មានការសង្ស័យថាមិនអាចធ្វើដំណើរទៅកាន់ផ្ទះ Crystal Palace បាន