Ryan Giggs គឺជាកីឡាករកាន់ឆ្នាំមួយរូបនៅក្លឹប Manchester United ហើយអំឡុងពេលរួមអាជីពនៅទីនោះ លោកបានឆ្លងកាត់ការសហការជាមួយកីឡាករកំពូលៗជាច្រើនលើទីលានប្រកួត មានតាំងពី Cristiano Ronaldo, David Beckham, Rio Ferdinand និង Paul Scholes ជាដើម។
យ៉ាងណាមិញតាមការចុចឈ្មោះជម្រើស ១១ រូបល្អបំផុតដែលលោក Giggs ធ្លាប់លេងជាមួយ គឺមិនមានឈ្មោះរបស់ CR7 នោះទេ។
ក្នុងនោះមានដូចខាងក្រោម៖
- អ្នកចាំទី: Peter Schmeichel
- ខ្សែការពារ: Gary Neville, Rio Ferdinand, Mikael Silvestre និង Denis Irwin
- ខ្សែបម្រើ: Roy Keane, Nicky Butt, Paul Scoles និង David Beckham
- ខ្សែប្រយុទ្ធ: Wayne Rooney និង Ole Gunnar Solskjaer៕
ប្រភព៖ AS